Covid-19

អាមេរិក ណែនាំឲ្យប្រើថ្នាំព្យាបាល ជំងឺគ្រុនចាញ់ តាមកំណត់ ដើម្បីព្យាបាលជំងឺកូវីដ-១៩

វ៉ាស៊ីនតោន៖ ការអនុញ្ញាតឱ្យប្រើប្រាស់ ជាបន្ទាន់សម្រាប់ថ្នាំប្រឆាំង នឹងជំងឺគ្រុនចាញ់ចំនួនពីរប្រភេទ ដោយប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ ត្រូវបានចេញដោយ រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃអាទិត្យទី ២៩ ខែមីនា ក្រសួងសុខាភិបាល និងសេវាមនុស្សជាតិ របស់អាមេរិក បានផ្តល់ព័ត៌មានលម្អិត អំពីការបរិច្ចាគថ្នាំថ្មីៗ ដល់ឃ្លាំងស្តុកជាតិរួមទាំងថ្នាំ Chloroquine និង hydroxychloroquine ដែលទាំងពីរប្រភេទនេះ ត្រូវបានស៊ើបអង្កេតថា ជាថ្នាំសម្រាប់ការព្យាបាល ដែលមានសក្តានុពល លើជំងឺកូវីដ-១៩ ។

ប្រភព័ត៌មានបានឲ្យដឹងថា រដ្ឋបាលចំណីអាហារ និងឪស ថបានអនុញ្ញាតិឱ្យពួកគេចែកចាយ និងចេញវេជ្ជបញ្ជាដោយវេជ្ជបណ្ឌិត ឲ្យទៅមន្ទីរពេទ្យអ្នកជំងឺវ័យជំទង់ និងមនុស្សពេញវ័យ ដែលមានជងឺកូវីដ-១៩ នៅពេលដែលការធ្វើតេស្ដ គ្លីនិកមិនមាន ឬអាចធ្វើទៅបាន។

លោក ដូណាល់ ត្រាំ បានលើកឡើង កាលពីសប្តាហ៍មុនថា ថ្នាំទាំងពីរនេះ អាចជា“ អំណោយពីព្រះ” ទោះបីអ្នកវិទ្យាសាស្ត្រ បានព្រមានប្រឆាំង នឹងគ្រោះថ្នាក់ នៃការព្យាបាល មិនត្រឹមត្រូវក៏ដោយ ៕
ដោយ ឈូក បូរ៉ា

To Top