ព័ត៌មានអន្តរជាតិ

ភ្នាក់ងាររដ្ឋាភិបាលអាមេរិក ចំនួន៤ ចេញសេចក្ដីណែនាំរួម ស្ដីពីការគំរាមកំហែង តាមអ៊ីនធឺណិត ដោយកូរ៉េខាងជើង

វ៉ាស៊ីនតោន ៖ ទីភ្នាក់ងាររដ្ឋាភិបាល សហរដ្ឋអាមេរិកចំនួន ៤ កាលពីថ្ងៃពុធ បានចេញសេចក្តីណែនាំរួមគ្នាមួយ ដែលបង្ហាញ ពីការគំរាមកំហែងតាមអ៊ីនធឺណិត ដែលបង្កឡើងដោយប្រទេសកូរ៉េខាងជើង រួមជាមួយនឹងវិធានការណ៍កាត់បន្ថយ។

ឯកសារដែលមាន ១២ ទំព័រ ពីក្រសួងការបរទេស សហរដ្ឋអាមេរិក រតនាគារ និងសន្តិសុខមាតុភូមិ និងការិយាល័យស៊ើបអង្កេតសហព័ន្ធ បង្ហាញពីមធ្យោបាយ ដែលត្រូវបានប្រើដោយកូរ៉េខាងជើង ដើម្បីលួចលាង លុយ និងជំរិតយកថវិកា។

ការប្រឹក្សានេះបានឲ្យដឹង ដោយសំដៅដល់កូរ៉េខាងជើង ដោយឈ្មោះជាផ្លូវការថា“ សកម្មភាពអ៊ិនធឺណិតព្យាបាទ របស់កូរ៉េខាងជើង គំរាមកំហែងដល់សហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិ កាន់តែទូលំទូលាយ ហើយជាពិសេស បង្កការគំរាមកំហែងយ៉ាងខ្លាំង ដល់ភាពសុចរិត និងស្ថេរភាព នៃប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ”៕ ដោយ៖ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top