Covid-19

យោធាអាមេរិក ដែលបានឆ្លងកូវីដ១៩ ដំបូងគេនោះ បានជាសះស្បើយ ក្រោយរក្សាទុកដោយឡែក អស់៤៩ថ្ងៃ

បរទេស៖ នៅថ្ងៃសុក្រទី១៧ខែមេសានេះ យោធាអាមេរិកបានប្រកាសថា ទាហានម្នាក់របស់ខ្លួន ដែលត្រូវបានគេជឿជាក់ថាជាមនុស្សដំបូងក្នុងជួរទ័ព ដែលបានឆ្លងកូវីដ១៩នោះ បានជាសះស្បើយហើយ។

យោធាដែលមានអាយុ ២៣ឆ្នាំរូបនេះ ត្រូវបានគេតេស្តរកឃើញដំបូង តាំងតែពីថ្ងៃទី២៦ ខែកុម្ភៈ ត្រូវបានក្រុមគ្រូពេទ្យ ព្យាបាលឲ្យជាសះស្បើយ ហើយក្រោយពេលដែល ត្រូវបានរក្សាទុកឲ្យនៅដាច់ដោយឡែក អស់រយៈពេល៤៩ថ្ងៃរួចមក។

គួរបញ្ជាក់ដែរថា គិតមកត្រឹមថ្ងៃពុធសប្តាហ៍នេះ យោធាអាមេរិក ដែលរកឃើញវិជ្ជមានកូវីដ១៩ ប្រមាណជា២៤៨៦នាក់ ដែលមានមូលដ្ឋាន នៅតាមទីតាំងនានាលើលោក ដែលនេះជាតួលេខ ត្រូវបានបង្ហាញ ដោយមន្ទីរប៉ង់តាហ្គោន ហើយដោយក្នុងនោះផងដែរ ៤៤៦នាក់ បានជាសះស្បើយ ប៉ុន្តែ២នាក់ បានបាត់បង់ជីវិត៕

ប្រែសម្រួល៖ស៊ុនលី

To Top