សេអ៊ូល ៖ អ្នកសិក្សា ដែលជាប់ទាក់ទង ជាមួយរដ្ឋាភិបាល បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង គួរតែចាប់យក ឱកាសការទូត ដែលបានមកពីការនាំមុខ របស់ខ្លួននៅក្នុងកិច្ចប្រឹងប្រែង ទប់ស្កាត់វីរុសកូវីដ-១៩ ដើម្បីធ្វើឱ្យសម្ព័ន្ធមិត្ត ជាមួយសហរដ្ឋអាមេរិក កាន់តែស៊ីជម្រៅ និងលើកកម្ពស់ សន្តិភាពក្នុងតំបន់។
នៅក្នុងឯកសារស្រាវជ្រាវ របស់លោក ដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃសុក្រលោក Jun Bong-geun នៃបណ្ឌិត្យសភាការទូតកូរ៉េ ដែលគ្រប់គ្រងដោយរដ្ឋ បានអំពាវនាវដល់ទីក្រុងសេអ៊ូល ផ្តល់អាទិភាពដល់ការគាំទ្រ ផ្នែកវេជ្ជសាស្រ្តដល់សហរដ្ឋអាមេរិក ដោយផ្អែកលើ “សម្ព័ន្ធភាពយុទ្ធសាស្ត្រ” និងស្វែងរកការបង្កើត ប្រព័ន្ធកិច្ចសហប្រតិបត្តិការ ថែទាំសុខភាពទ្វេភាគី។
លោកក៏បានស្នើផងដែរ ដល់បណ្តាប្រទេស នៅអាស៊ីភាគឥសាន នៃតំបន់អាស៊ីប៉ាស៊ីហ្វិក ជំងឺ (COVID) ១៩ ជាឱកាសមួយ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរបស់ពួកគេ ក្នុងការថែទាំសុខភាពសាធារណៈ ដែលលោកសង្ឃឹមថា អាចជួយលើកកម្ពស់សន្តិភាព នៅក្នុងតំបន់ដែលញាំញី ដោយជម្លោះប្រវត្តិសាស្រ្ត និងទឹកដី៕
ដោយ ឈូក បូរ៉ា