ព័ត៌មានអន្តរជាតិ

លោក Mark Esper ជឿជាក់ពីការត្រៀមខ្លួន របស់កងទ័ព USFK សម្រាប់ការប្រយុទ្ធ

វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការពារជាតិ សហរដ្ឋអាមេរិក លោក Mark Esper បានឲ្យដឹងថា លោកមានទំនុកចិត្ត ចំពោះការត្រៀម ខ្លួនរបស់កងទ័ពអាមេរិក នៅក្នុងប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីមានការផ្ទុះ ឡើងនូវវីរុសកូវីដ-១៩នេះ។

ថ្លែងជាមួយវិទ្យាស្ថានប៊ែកឃីង លោកបានកោតសរសើរដល់ឧត្តមសេនីយ៍ Robert Abrms មេបញ្ជាការកងទ័ពសហរដ្ឋអាមេរិកប្រចាំនៅកូរ៉េខាងត្បូង ជាមួយនឹងការរក្សាកម្រិតត្រៀមខ្លួនរបស់កងទ័ព។

ដោយសំដៅទៅលើឈ្មោះផ្លូវការ របស់សាធារណរដ្ឋកូរ៉េថា“ ដូច្នេះខ្ញុំអាចនិយាយដោយទំនុកចិត្តថា យើងកំពុងការពារការត្រៀមខ្លួនប្រយុទ្ធនៅយប់នេះ ដែលយើងត្រូវការនៅលើឧបទ្វីបជាមួយសម្ព័ន្ធមិត្តរបស់ សាធារណរដ្ឋកូរ៉េ៕ ដោយ ឈូក បូរ៉ា

To Top