ព័ត៌មានអន្តរជាតិ

ប្រេសិតចិន៖ អ្វីដែលសំខាន់បំផុតនៅពេលនេះ គឺទំនាក់ទំនងរវាងចិននិងអ៊ឺរ៉ុប

ប្រ៊ូស៊ែល៖ នៅថ្ងៃព្រហស្បតិ៍ទី៧ ខែឧសភានេះ លោកZhang Ming ប្រធានក្រុមបេសកកម្មចិន ប្រចាំនៅទ្វីបអ៊ឺរ៉ុប បាននិយាយថា ទំនាក់ទំនងចិននិងសហភាពអឺរ៉ុប បានរក្សាសន្ទុះនៃការអភិវឌ្ឍន៍យ៉ាងខ្លាំង ក្នុងរយៈពេល ៤៥ ឆ្នាំកន្លងមកនេះ។

លោកបន្តថា ក្រោមកាលៈទេសៈថ្មីនេះ ភាគីទាំងពីរកំពុងប្រឈមមុខ នឹងបេសកកម្មថ្មីមួយ ហើយវាមានសារសំខាន់ ជាងពេលណាទាំងអស់ ដើម្បីរក្សាចំណងមិត្តភាពចិនអឺរ៉ុប ឱ្យស្ថិតក្នុងសភាព កាន់តែល្អប្រសើរឡើយ។ លោកMing បានបញ្ជាក់បន្ថែមទៀតដែរថា ក្នុងរយៈពេល ៤៥ ឆ្នាំកន្លងមកនេះ បានបង្កើតភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកំពុងជំរុញភាពជាដៃគូ យ៉ាងសកម្មដើម្បីសន្តិភាព។

លោកMing បានលើកឡើងទៀតថា បច្ចុប្បន្ន COVID-19កំពុងបង្កបញ្ហា មិនធ្លាប់មានពីមុនមក ទាំងសុខភាពសេដ្ឋកិច្ច និងសង្គមសហគមន៍អន្តរជាតិទាំងមូល រួមទាំងប្រទេសចិននិងសហភាពអឺរ៉ុប។ វិបត្តិនេះ បានជម្រុញឱ្យយើងចេះគិតគូរ ដោយប្រុងប្រយ័ត្នអំពីវិធី ធ្វើឱ្យសេដ្ឋកិច្ចនិងសង្គមរបស់យើង មានភាពរឹងមាំរវាងមនុស្សនិងធម្មជាតិ ព្រមទាំងវិធីដឹកនាំសកលភាវូបនីយកម្ម ក្នុងទិសដៅត្រឹមត្រូវ៕

ប្រែសម្រួល៖ស៊ុនលី

To Top