ព័ត៌មានអន្តរជាតិ

វេណេស៊ុយអេឡា ប្រកាសដាក់ទោស អតីតយោធាអាមេរិក ២នាក់ ធ្វើផែនការភេវរកម្ម

បរទេស៖ នៅថ្ងៃសៅរ៍នេះ មេធាវីរបស់ប្រទេសវេណេស៊ុយអេឡា បានធ្វើការចោទប្រកាន់ជាផ្លូវការហើយ ទៅលើអតីតយោធាអាមេរិក ចំនួន២នាក់ ដែលខ្លួនបានចាប់ខ្លួនម្សិលមិញថា បានប្រព្រឹត្តិសកម្មភាព ភេវរកម្មមិនជោគជ័យ ទៅលើប្រធានាធិបតី លោកMaduro។

បុរសអាមេរិកទាំងពីរ ដែលមានឈ្មោះថា Luke Alexander Denman អាយុ៣៤ឆ្នាំ និងលោកAiran Berryអាយុ៤១ឆ្នាំ គឺជាមនុស្សក្នុងចំណោមមនុស្ស ១៧នាក់ទៀតផ្សេងទៀត ដែលត្រូវបានចាប់ខ្លួន ដោយយោធាវេណេស៊ុយអេឡា ហើយត្រូវបានបញ្ជាក់ថា បានរៀបចំផែនការធ្វើឃាត លោកប្រធានាធិបតី នៅព្រឹកថ្ងៃអាទិត្យស្អែកនេះ។

មេធាវីប្រទេសវេណេស៊ុយអេឡា លោកTarek William Saab បាននិយាយថា តាមច្បាប់របស់ប្រទេសបុគ្គល ដែលពាក់ព័ន្ធទៅនឹងសកម្មភាពភេវរកម្ម ជួញដូរអាវុធនិងសកម្មភាពបង្កសង្គ្រាម នឹងអាចជាប់ទោស ចាប់ពី២៥ទៅ៣០ឆ្នាំ៕

ប្រែសម្រួល៖ស៊ុនលី

To Top