ព័ត៌មានអន្តរជាតិ

ប្រេស៊ីល មានអ្នកស្លាប់ ដោយជំងឺកូវីដ១៩ កើនឡើងដល់ជិត១ម៉ឺននាក់

រីយូឌឺចាណេរ៉ូ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលប្រេស៊ីល បានឲ្យដឹងកាលពីថ្ងៃសុក្រថា ប្រេស៊ីល មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩កើនឡើងដល់ ៩.៨៩៧នាក់ ដែលមានអ្នកស្លាប់ថ្មី ចំនួន៧៥១នាក់ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ។

ទន្ទឹមនឹងនេះដែរ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ បានកើនឡើងដល់១៤៥.៣២៨នាក់ ដែលមានអ្នកឆ្លងថ្មីចំនួន១០.២២២នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ។

គេបានដឹងថា ក្រុងសៅប៉ូឡូ ជារដ្ឋដែលមានពលរដ្ឋរស់នៅច្រើនបំផុត នៅក្នុងប្រទេស ហើយជារដ្ឋដែលរងគ្រោះធ្ងន់ធ្ងរបំផុត ដែលមានអ្នកស្លាប់ ដោយជំងឺកូវីដ១៩ ចំនួន៣.៤១៦នាក់ និងមានអ្នកឆ្លងជំងឺចំនួន៤១.៨៣០នាក់ ៕
ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា

To Top