ព័ត៌មានអន្តរជាតិ

អាមេរិក សង្ឃឹមមាន កិច្ចសហការគ្នាថ្មី ជាមួយរុស្សី លើបញ្ហាស៊ីរី

បរទេស ៖ នៅសប្តាហ៍ នេះ ប្រសិតអាមេរិក បានសម្តែងសុទិដ្ឋិនិយមថា អាមេរិកនឹងបន្តកិច្ច សហប្រតិបត្តិការ ជាមួយរុស្ស៊ី ដើម្បីស្វែងរកការបញ្ចប់សង្រ្គាមស៊ីវិល ដ៏ឃោរឃៅ របស់ប្រទេសស៊ីរី ប៉ុន្តែបានវាយតម្លៃថារដ្ឋាភិបាលក្រុង មូស្គូ កំពុងមានការខកចិត្ត ជាមួយប្រធានាធិបតី អាសាដ ។

លោក James Jeffrey ជាអ្នកតំណាង របស់សហរដ្ឋអាមេរិក ប្រចាំប្រទេសស៊ីរី បាននិយាយថា ប្រទេសរុស្ស៊ី ប្រហែលជាមានឆន្ទៈជាងមុន បច្ចុប្បន្ននេះហើយយើង អាចឃើញច្បាស់ តាមរយៈការចង្អុលបង្ហាញមួយ ចំនួននៅក្នុងប្រព័ន្ធផ្សព្វផ្សាយ រុស្ស៊ី ព្រមទាំងសកម្មភាពរុស្ស៊ីផងដែរ ចំពោះបញ្ហានៅ ប្រទេសស៊ីរី។

គួរឲ្យដឹងដែរថា ប្រទេសរុស្ស៊ីរួមជាមួយអ៊ីរ៉ង់ គឺជាអ្នកគាំទ្រ ចំពោះលោកអាសាដ និងរដ្ឋាភិបាលក្រុងមូស្គូផង ដាក់ពង្រាយកម្លាំង នៅស៊ីរីតាំងតែពីក្នុងឆ្នាំ ២០១៥ ដើម្បីជំរុញយុទ្ធនាការរបស់លោក ដើម្បីបង្ក្រាបក្រុមឧទ្ទាមក៏ដូចជាក្រុមជ្រុល និយមពីក្រុមរដ្ឋអ៊ីស្លាម ៕

ប្រែសម្រួល៖ស៊ុនលី

To Top