ព័ត៌មានអន្តរជាតិ

សមាជិកសភា អាមេរិកជំរុញឲ្យ គាំទ្រតៃវ៉ាន់ នៅអង្គការសុខភាព ពិភពលោក

បរទេស៖ ថ្នាក់ដឹកនាំគណៈកម្មាធិការកិច្ចការ បរទេសរដ្ឋសភាសហរដ្ឋអាមេរិក បានសរសេរទៅកាន់ ជិត៦០ប្រទេស នៅថ្ងៃសុក្រសប្ដាហ៍នេះ ស្នើឲ្យគាំទ្រឲ្យ កោះតៃវ៉ាន់ចូលរួមនៅអង្គការ សុខភាពពិភពលោក ដោយលើកឡើងពីតម្រូវការចាំបាច់ សម្រាប់កិច្ចប្រឹងប្រែង ដ៏ទូលំទូលាយបំផុត តាមដែលអាចធ្វើបាន ដើម្បីប្រយុទ្ធប្រឆាំងមេរោគ កូរ៉ូណា។ 

សមាជិកសភាអាមេរិក និយាយនៅក្នុងលិខិតខ្លួនថា “ស្របពេលដែលពិភពលោក ធ្វើការងារដើម្បីប្រយុទ្ធប្រឆាំង ការរីករាលដាលនៃមេរោគកូវីដ១៩ គឺវីរុសកូរ៉ូណា ដែលត្រូវបានកំណត់ឃើញដំបូង នៅក្នុងទីក្រុងវូហាន ប្រទេសចិននោះ វាមានសារៈសំខាន់ដើម្បីធានាថា ប្រទេសទាំងអស់ ចាត់ទុកសុខភាពនិងសុវត្ថិភាព ពិភពលោកជាអាទិភាព លើសបញ្ហានយោបាយ”។ 

គួរបញ្ជាក់ថា កោះតៃវ៉ាន់ ដែលមិនមែនជាសមាជិក របស់អង្គការសហប្រជាជាតិនោះ នាពេលថ្មីៗនេះ ត្រូវបានដកចេញពីអង្គការ សុខភាពពិភពលោក ដែលជាទីភ្នាក់ងារមួយរបស់អង្គការសហប្រជាជាតិ ដោយសារតែមានការជំទាស់ ប្រឆាំងពីប្រទេសចិន៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top