ព័ត៌មានអន្តរជាតិ

លោក ពូទីន ជំរុញឲ្យមានសាមគ្គីភាព ក្នុងខណៈចូលរួមជាអធិបតី ក្នុងទិវាជ័យជំនះ

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានប្រាប់ប្រជាជនរុស្ស៊ី នៅថ្ងៃសៅរ៍នេះថា ពួកគេនឹងមិនបរាជ័យទេ នៅពេលដែលពួកគេ រួមសាមគ្គីគ្នា ក្នុងខណៈលោកចូលរួមជាអធិបតី ក្នុងពិធីអបអរសាទរ នៃទិវាជ័យជំនះក្នុងសង្គ្រាមលោកទីពីរ។

ក្រោយបានដាក់កម្រង ផ្កាកូឡាបនៅទីអនុស្សរណៈសង្គ្រាម Eternal Flame នៅជិតវិមានក្រឹមឡាំងរួចមក លោក ពូទីន តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ថា “យុទ្ធជនរបស់យើង បានប្រយុទ្ធដើម្បីជីវិត និងប្រឆាំងការស្លាប់ ហើយយើងនឹងតែងតែព្យាយាម រក្សាឲ្យរស់រវើកនូវស្មារតី ឯកភាពនិង ភាពអត់ធ្មត់របស់ពួកគេ”។

“យើងរួបរួមគ្នា តាមរយៈការចងចាំរួមគ្នា ក្តីសង្ឃឹមនិងការលើកទឹកចិត្តរបស់យើង ក៏ដូចជាស្មារតីនៃទំនួលខុសត្រូវរួមគ្នា សម្រាប់បច្ចុប្បន្ននិងអនាគត។ យើងដឹងនិងជឿជាក់យ៉ាងមុតមាំថា នៅពេលយើងរួបរួមគ្នា យើងមិនបរាជ័យនោះឡើយ” ៕
ប្រែសម្រួល៖ប៉ាង កុង

To Top