ព័ត៌មានអន្តរជាតិ

IMF​ អំពាវនាវឱ្យមាន សកម្មភាពសម្របសម្រួល​ សម្រាប់ការងើបឡើងវិញ នៃពិភពលោក​ ក្រោយជំងឺកូវីដ-១៩

តូក្យូ៖​ ប្រធានមូលនិធិរូបិយវត្ថុអន្ដរជាតិ បានអំពាវនាវឱ្យមានសកម្មភាព សម្របសម្រួល​ ដើម្បីកសាងសេដ្ឋកិច្ចពិភពលោក ឡើងវិញ​ពីជំងឺកូវីដ-១៩​ ដោយការព្រមានពីកម្រិតខ្ពស់ នៃភាពមិនប្រាកដប្រជាជុំវិញការរំពឹង នៃទុកសេដ្ឋកិច្ចពិភពលោក។

 នាយកគ្រប់គ្រងមូលនិធិ IMF លោកស្រី​ Kristalina Georgieva បានសរសេរជាលាយលក្ខណ៍អក្សរថា“ ការផ្ទុះឡើងនៃមេរោគឆ្លងកូវីដ-១៩គឺជាវិបត្ដិស្មុគស្មាញជាងអ្វីដែលយើងធ្លាប់បានប្រើជាមួយ​ នឹងការតក់ស្លុតដែលទាក់ទងទៅនឹងសុខភាព​ និងសេដ្ឋកិច្ចរបស់យើង​ ដែលបាន ធ្វើឲ្យជីវិតសេដ្ឋកិច្ចរបស់យើង​ ឈានដល់ទីបញ្ចប់” ។ 

 IMF បានឲ្យដឹងនៅក្នុងការព្យាករណ៍ របស់ខ្លួនកាលពីខែមេសាថា​ សេដ្ឋកិច្ចពិភពលោកត្រូវបានរំពឹងថា​ នឹងធ្លាក់ចុះ ៣,០ ភាគរយនៅក្នុងឆ្នាំ ២០២០ ដែលជាការធ្លាក់ចុះដ៏អាក្រក់បំផុតចាប់តាំងពីការ ធ្លាក់ចុះដ៏ខ្លាំងនៅក្នុងទសវត្សឆ្នាំ១៩៣០ មុនពេលវិលត្រឡប់ទៅរកកំណើន ៥,៨ ភាគរយនៅឆ្នាំក្រោយវិញកាលពីពេលនោះ៕

ដោយ​ ឈូក​ បូរ៉ា

To Top
×