ព័ត៌មានអន្តរជាតិ

អូស្ត្រាលីព្រួយបារម្ភ ពីពន្ធគយចិន ស្របពេលភាពតានតឹង កើនឡើង

បរទេស៖ ប្រទេសអូស្ត្រាលី នៅថ្ងៃអាទិត្យនេះ បានបង្ហាញក្តីព្រួយបារម្ភថា ប្រទេសចិនកំពុងតែពិចារណា ដាក់ពន្ធគយខ្លាំងឡើង លើការនាំចូលស្រូវ បាឡេអូស្ត្រាលី ស្របពេល ភាពតានតឹងកើនខ្លាំងឡើង រវាងមហាអំណាច សេដ្ឋកិច្ចពិភពលោកទីពីរ និងប្រទេសអូស្ត្រាលី។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលី លោក បានមានប្រសាសន៍ថា “រដ្ឋាភិបាលអូស្ត្រាលី មានក្តីព្រួយបារម្ភយ៉ាងខ្លាំងក្លា ចំពោះសេចក្តីរាយការណ៍ ដែលថា កាតព្វកិច្ចមិនសមហេតផល អាចនឹងត្រូវអនុវត្ត លើការនាំចូលស្រូវបាឡេអូស្ត្រាលី ទៅក្នុងប្រទេសចិន”។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា ប្រទេសអូស្ត្រាលី គឺជាប្រទេសផ្គត់ផ្គង់ស្រូវបាឡេ ជាប់ចំណាត់ថ្នាក់លេខមួយ របស់ប្រទេសចិន ដោយនាំចេញធញ្ញជាតិប្រភេទនេះ ប្រហែលពី១,៥ពាន់លានដុល្លារអូស្ត្រាលី ទៅ២ពាន់លានដុល្លារអូស្ត្រាលី នៅមួយឆ្នាំ ហើយចិនទទួល យកការនាំចេញស្រូវបាឡេ របស់អូស្ត្រាលីនោះ ជាងពាក់កណ្ដាល៕ ប្រែសម្រួល៖ប៉ាង កុង

To Top