ព័ត៌មានអន្តរជាតិ

យោធាចិន ឥណ្ឌា ប៉ះទង្គិចគ្នា នៅព្រំដែន Sikkim

បរទេស៖កាលពីចុងសប្តាហ៍កន្លងទៅ កងកម្លាំងយោធានសប្រទេសឥណ្ឌានិងប្រទេសចិនរាប់សិបនាក់ត្រូវបានគេដឹងថា បានបើកការវាយប្រហារគ្នាមួយនៅតាមបណ្តោយព្រំដែនរួមនៃប្រទេសទាំងពីរ។

មន្ត្រីកងទ័ពបាននិយាយថា ជនជាតិចិន ៧ នាក់និងទាហានឥណ្ឌា ៤ នាក់ បានទទួលរងរបួសនៅក្នុងការប៉ះទង្គិចគ្នាក្បែរ តំបន់ Naku La ក្នុងរដ្ឋព្រំដែន Sikkim។ការដោះស្រាយជម្លោះត្រូវបានធ្វើឡើងរួចរាល់ ក្នុងកម្រិតតំបន់ហើយនៅក្នុងជម្លោះគ្នាដែលបានកើតឡើងតាំងតែពីថ្ងៃសៅរ៍។

គួរឲ្យដឹងដែរថាកន្លងមកប្រទេសទាំងពីរ បានធ្វើការអះអាងរៀងខ្លួនថាជាម្ចាស់កម្មសិទ្ធរបស់ទីតាំងដីព្រំដែន មានប្រវែងប្រមាណ ជា៣៤០០គីឡូម៉ែត្រ។ពេលខ្លះការប្រឈមមុខដាក់គ្នាត្រូវបានគេមើលឃើញថា បានធ្វើឡើងជារឿយៗដោយមានទាំងការចោលដុំថ្មដាក់គ្នាផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top