ព័ត៌មានអន្តរជាតិ

ប៉ាគីស្ថាន អំពាវនាវកុំឱ្យមានជ្រៀតជ្រែក ក្នុងទំនាក់ទំនង ជាមួយអ៊ីរ៉ង់

អ៊ីស្លាម៉ាបាដ៖ យោធារបស់ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃអង្គារ បានទាមទារឱ្យ មានកិច្ចសហប្រតិបត្តិការពីអ៊ីរ៉ង់ ស្តីពីសន្តិសុខតាមព្រំដែន និងបានសង្កត់ធ្ងន់ថាទីក្រុងតេអេរ៉ង់ គួរតែគោរពគោលការណ៍គោរពសមភាព និងការមិនជ្រៀតជ្រែក ក្នុងទំនាក់ទំនងទ្វេភាគី។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា នាយសេនាធិការកងទ័ពប៉ាគីស្ថាន លោកឧត្តមសេនីយ៍ Qamar Javed Bajwa បានពាំនាំរឿងនេះ ទៅកាន់នាយឧត្តមសេនីយ៍ មេបញ្ជាការ កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ លោកឧត្តមសេនីយ៍ Mohammad Bagheri ក្នុងពេលជជែកតាមទូរស័ព្ទ ទំនាក់ទំនងសាធារណៈសេវាអន្តរយោធា ដែលជាផ្នែកកិច្ចការ សាធារណៈរបស់យោធា។

ការសន្ទនាបានធ្វើឡើង ប្រឆាំងនឹងស្ថានការណ៍ នៃការវាយប្រហារ កាលពីថ្ងៃសុក្រ លើការល្បាត របស់យោធាប៉ាគីស្ថាន ប្រហែល ១៤ គីឡូម៉ែត្រ ពីព្រំដែនដែលទាហាន ៦ នាក់ត្រូវបានសម្លាប់៕ ដោយ ៖ ឈូក បូរ៉ា

To Top