ព័ត៌មានអន្តរជាតិ

ពលរដ្ឋឥណ្ឌា ១,៣ពាន់ប៊ីលាននាក់ អត់មានអ្នកណាទិញឡាន សូម្បីមួយគ្រឿង ក្នុងខែមេសាកន្លងមក

បរទេស៖ បើនិយាយពីការ អនុវត្តគោលការណ៍ដាក់ខ្លួន ឲ្យដាច់ដោយឡែកនោះ រដ្ឋាភិបាលឥណ្ឌាប្រហែលជាយើង អាចនិយាយថា ជាប្រទេសដែលទទួល បានភាពជោគជ័យជាងគេ បើនិយាយពីតួលេខពលរដ្ឋសរុប ដែលមានរហូតទៅដល់ ១,៣ពាន់ប៊ីលាននាក់។

លើសពីនេះតួលេខ០ នៅក្នុងចំណោមពលរដ្ឋទូទាំងប្រទេស ត្រូវបានគេរាយការណ៍ កាលពីខែក្នុងមេសា ដែលមិនមានរថយន្ត សូម្បីតែមួយគ្រឿង ត្រូវបានលក់ចេញ។

យោងតាមតួលេខ ដែលបានប្រកាសដោយ Business Today បានបញ្ជាក់ទៀតថា នេះគឺជាលើកទី១ ហើយមិនដែលមាននោះទេ នៅពេលដែលក្រុមហ៊ុន ផលិតរថយន្តទាំងអស់ក្នុងប្រទេស ដែលមានទំហំទីផ្សារ ទៅដល់១២០ពាន់ប៊ីលានដុល្លារ ប៉ុន្តែមិនអាចលក់រថយន្តបាន សូម្បីតែមួយគ្រឿងឡើយ សម្រាប់ខែមេសានេះ។

ក្នុងនោះផងដែរ ចំពោះរថយន្តត្រាក់ទ័រ ដែលប្រទេសឥណ្ឌា អាចនាំចេញវិញ គឺមានត្រឹមតែ៥៤គ្រឿង ហើយការលក់ចេញនៅក្នុងប្រទេស មានត្រឹមតែ៤៧១៦គ្រឿង ក្នុងខែមេសាដូចគ្នានេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top