ព័ត៌មានអន្តរជាតិ

យោធានីហ្សេរីយ៉ា ជួយរំដោះចំណាប់ខ្មំាង តិចបំផុត៧២នាក់ ពីកណ្តាប់ ដៃឧទ្ទាម បូកូហារ៉ាម

ឡាហ្គោស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ថា ប្រភពចេញពីយោធាមួយរូប បានប្រាប់ដល់ទីភ្នាក់ងារ ស៊ិនហួ ថា យ៉ាងហោចណាស់ចំណាប់ខ្មាំង ចំនួន៧២នាក់ដែលបានចាប់ ខ្លួនដោយក្រុមបះបោរ បូកូហារ៉ាម ត្រូវបានជួយសង្គ្រោះដោយ យោធានីហ្សេរីយ៉ា នៅក្នុងប្រតិបត្តិការយោធា នៅរដ្ឋ Borno ភាគឦសានប្រទេស ។

ការចាប់ខ្លួន ភាគច្រើនជាស្ត្រី និងកុមារ ហើយត្រូវបានដោះលែងឲ្យមានសេរីភាព បន្ទាប់ពីកងទ័ពបានឡោម ព័ទ្ធបានទាំងស្រុង ដែលបានបើកប្រតិបត្តិការចាប់តាំងពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ នៅក្នុងជំរុំមួយចំនួនរបស់ក្រុមបូកូហារ៉ាម ។ ប្រភពសុំមិន បញ្ចេញឈ្មោះបានបញ្ជាក់ដូច្នេះ ។

យ៉ាងហោចណាស់ ក្រុមបូកូហារ៉ាម ចំនួន១៨នាក់ត្រូវបានសម្លាប់ និងមួយចំនួនទៀតបានរត់គេចខ្លួនដែលថែមទាំងមានរបួស ដោយគ្រាប់កាំភ្លើងនៅក្នុងអំឡុងពេលប្រតិបត្តិការបង្រ្កាប ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top