ព័ត៌មានអន្តរជាតិ

ក្រុមរដ្ឋឥស្លាមជ្រុលនិយម ធ្វើការវាយប្រហារ លើមន្ទីរពេទ្យ ទីក្រុងកាប៊ុល

បរទេស៖ សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានថ្កោលទោសពួកសកម្មប្រយុទ្ធរដ្ឋឥស្លាមជ្រុលនិយម ចំពោះការវាយប្រហារដ៏ព្រៃផ្សៃទៅលើមន្ទីរពេទ្យមួយកន្លែងនៅក្នុងទីក្រុងកាប៊ុល នាសប្ដាហ៍នេះ ដែលសម្លាប់ទារកទើបកើតពីរនាក់ ហើយអាមេរិកបានស្នើជាថ្មីឲ្យអាហ្វហ្គានីស្ថាន ចាប់យកការជំរុញបង្កើតសន្តិភាពជាមួយពួកតាលីបង់។ 

ប៉ុន្តែវានៅមិនទាន់ប្រាកដច្បាស់ នៅឡើយនោះទេថា តើការប្រកាសរបស់សហរដ្ឋអាមេរិកនេះ នឹងមានភាពគ្រប់គ្រាន់ដើម្បីជំរុញ បង្កើនកិច្ចប្រឺងប្រែងសន្តិភាព និងកែប្រែការសម្រេចចិត្ត ធ្វើឡើងដោយរដ្ឋាភិបាលទីក្រុងកាប៊ុល ដែលបន្តធ្វើបន្តធ្វើប្រតិបត្តិការវាយលុកប្រឆាំង ពួកកាប៊ុលបានដែរឬក៏អត់នោះទេ។ 

កាលពីថ្ងៃអង្គារ ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani បានចេញបញ្ជាឲ្យយោធាប្តរទម្រង់ទៅរកការវាយប្រហារប្រឆាំងពួកតាលីបង់ បន្ទាប់ពីមានការវាយប្រហារមន្ទីរពេទ្យ នៅក្នុងទីក្រុងកាប៊ុល និងការបំផ្ទុះគ្រាប់បែកអត្តឃាតនៅខេត្ត Nangarhar សម្លាប់មនុស្សជាច្រើននាក់៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top