ព័ត៌មានអន្តរជាតិ

វៀតណាម រកឃើញអ្នកឆ្លង មេរោគកូវីដ ៤ករណីថែមទៀត ក្នុងនោះ មានម្នាក់ទើបមកពី កម្ពុជា កាលពីថ្ងៃទី២ឧសភា

បរទេស៖ ជនជាតិវៀតណាម ៤ នាក់ដែលត្រឡប់មកពីបរទេស ត្រូវបានបញ្ជាក់ថាបានឆ្លងវីរុសកូវីដ១៩ ដោយបង្កើនការឆ្លងរបស់ប្រទេសដល់ ៣១៨ និងករណីសកម្មដល់ ៥៨ ករណី។

យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា « អ្នកជម្ងឺទី ៣១៥” ជាបុរសអាយុ ៣៩ ឆ្នាំនៅស្រុកតាន់ចូ ក្នុងខេត្តតាញិញ ជាប់ព្រំដែនប្រទេសកម្ពុជា។ កាលពីថ្ងៃទី ១០ ខែមករា អ្នកជំងឺខាងលើបានធ្វើដំណើរតាមរថយន្តក្រុងពីផ្ទះទៅខេត្តសៀមរាប របស់កម្ពុជា ហើយបានវិលត្រឡប់ទៅប្រទេសវៀតណាមដោយខុសច្បាប់វិញ ដោយរថយន្តកតាមរយៈផ្លូវលំ មួយនៅថ្ងៃទី ២ ខែឧសភា។

ប្រទេសវៀតណាមបានបិទព្រំដែន ជាមួយប្រទេសជិតខាងនៅភាគនិរតី ប្រទេសកម្ពុជា និងបានផ្អាកការចូលក៏ដូចជាសកម្មភាព ឆ្លងដែនផ្សេងទៀត ចាប់តាំងពីខែមេសា ក្នុងគោលបំណងដើម្បី ទប់ស្កាត់ការរីករាលដាល Covid-19 ។

បន្ទាប់មកគាត់ បានជិះម៉ូតូឌុប ដែលដឹកដោយជនជាតិខ្មែរទៅផ្ទះមី ងរបស់គាត់នៅស្រុកតាន់ជូ។ តាមការស្នើសុំរបស់មីងគាត់ បានមកដល់ប៉ុស្តិ៍ប៉ូលិសក្បែរនោះដើម្បីរាយការណ៍ពីការវិលត្រឡប់របស់គាត់ ហើយត្រូវបានបញ្ជូនទៅដាក់ឱ្យនៅដោយឡែក នៅថ្ងៃទី ៣ ខែឧសភា, បុគ្គលិកពេទ្យបានយកសំណាកឈាមរបស់គាត់ សម្រាប់ការធ្វើតេស្តរកមេរោគ Covid-19 ជាលើកដំបូងហើយលទ្ធផលបានត្រឡប់មកវិញ អវិជ្ជមាន។

កាលពីថ្ងៃសុក្រ គាត់បានយកសំណាករបស់គាត់ជាលើកទីពីរ ហើយលទ្ធផលបានបង្ហាញថាគាត់បានឆ្លងវីរុសនេះ ។ គាត់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យទូទៅ តាយនិញ៕

ប្រែសម្រួលៈ ណៃ តុលា

To Top