ព័ត៌មានអន្តរជាតិ

អូស្ត្រាលី បង្ហាញយន្តហោះយោធា គ្មានមនុស្សបើក លើកដំបូងបំផុតរបស់ខ្លួន

បរទេស៖ កងកម្លាំងទ័ពអាកាស នៃប្រទេសអូស្ត្រាលី និងក្រុមហ៊ុនផលិតយន្តហោះ ដ៏ល្បីប៊ូអ៊ីង នៅសប្តាហ៍នេះ បានធ្វើការបង្ហាញរូបរាង យន្តហោះបែបយោធា ឌីសាញថ្មី មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ របស់ប្រទេស អស់រយៈពេលជាង ៥០ឆ្នាំមកហើយ។

រដ្ឋាភិបាលអូស្ត្រាលី ត្រូវបានគេដឹងថា បានចំណាយលុយប្រមាណជា៤០លានដុល្លារ ដើម្បីផ្គត់ផ្គង់ដល់កម្មវិធីមួយ ដល់ប៊ូអ៊ីងហើយវា ក៏ជាការវិនិយោគដ៏ធំបំផុត មិនធ្លាប់មានរបស់ក្រុមហ៊ុនប៊ូអ៊ីង ដែលមានមូលដ្ឋាន នៅក្រៅសហរដ្ឋអាមេរិក ផងដែរ ទៅលើប្រភេទយន្តហោះយោធា ដែលមិនមានមនុស្សបើក។

វាត្រូវបានដាក់ឈ្មោះថា Loyal Wingman ជាយន្តហោះយោធាគ្មានពីឡុត បើកនិងអាចធ្វើដំណើរម្តង បានរហូតទៅដល់៣៧០០គីឡូម៉ែត្រ។ ថ្វីត្បិតតែគ្មានមនុស្សបញ្ជាក់ផ្ទាល់ប៉ុន្តែ Loyal Wingman បានបំពាក់បច្ចេកវិទ្យាឆ្លាតវ៉ៃ ដែលអាចឲ្យមនុស្ស បញ្ជាចេញពីទីតាំង ជាក់លាក់ ណាមួយបាន៕
ប្រែសម្រួល៖ស៊ុនលី

To Top