ព័ត៌មានអន្តរជាតិ

ប្រេសិតអាមេរិក នឹងជំរុញពួកតាលីបង់ និងមន្ត្រីអាហ្វហ្គានីស្ថាន ស្តីពីកិច្ចពិភាក្សាសន្តិភាព

បរទេស៖ ប្រេសិតជាន់ខ្ពស់សហរដ្ឋអាមេរិក មួយរូប កាលពីពេលថ្មីៗនេះ បានធ្វើដំណើរទៅទីក្រុងដូហា និងទីក្រុងកាប៊ុល ដើម្បីជំរុញពួកតាលីបង់និង មន្ត្រីរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ឲ្យបើកកិច្ច ពិភាក្សាសន្តិភាព ដែលសហរដ្ឋអាមេរិកសង្ឃឹមថា នឹងអនុញ្ញាតឲ្យខ្លួនដកកងទ័ពចេញពីអាហ្វហ្គានីស្ថាន។

តំណាងពិសេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការ អាហ្វហ្គានីស្ថាន លោក Zalmay Khalilzad បានធ្វើដំណើរទៅ ក្រោយមួយថ្ងៃបន្ទាប់ពីប្រធានាធិបតី អាហ្វហ្គានីស្ថាន លោក Ashraf Ghani និងគូប្រជែង របស់លោក គឺលោក Ashraf Ghani បានចុះហត្ថលេខាកិច្ចព្រមព្រៀង ចែករំលែកអំណាច ដែលអាចជួយនាំទៅរកកិច្ចពិភាក្សាសន្តិភាព ដើម្បីបញ្ចប់សង្គ្រាមក្នុងប្រទេស។

ក្រសួងការបរទេសអាមេរិក បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ក្នុងខណៈនៅក្នុងទីក្រុងដូហា លោក Zalmay Khalilzad នឹងជួបគ្នាជាមួយមន្ត្រីពួកតាលីបង់ ដើម្បីពិភាក្សាអំពីការធ្វើកិច្ចព្រមព្រៀង អាមេរិកនិងតាលីបង់កាល ពីថ្ងៃទី២៩ ខែកុម្ភៈ ដែលស្នើឲ្យភាគីទាំងពីរដោះលែង អ្នកទោស និងដើម្បីជំរុញឲ្យមានចំណាត់ការ ចាំបាច់ ចាប់ផ្តើមកិច្ចចរចារវាង អាហ្វហ្គានីស្ថាន រួមមានទាំងកាត់បន្ថយ អំពើហិង្សាផង៕ ប្រែសម្រួល៖ប៉ាង កុង

To Top