ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង បើកដំណើរ ការក្រុមសហប្រតិបត្តិការ ពហុភាគី ប្រឆាំងនឹងជំងឺឆ្លង

សេអ៊ូល៖ ក្រុមសហប្រតិបត្តិការ ពហុភាគីដឹកនាំដោយ កូរ៉េខាងត្បូង ប្រឆាំងនឹងជំងឺឆ្លងពិភពលោក បានបើកកិច្ចប្រជុំលើកដំបូង របស់ខ្លួន តាមរយៈខ្សែអាត់វីដេអូ កាលពីថ្ងៃពុធ ដើម្បីពិភាក្សាពីវិធី សម្រាប់អភិបាលកិច្ច ប្រកបដោយប្រសិទ្ធភាព និងសាមគ្គីភាពអន្តរជាតិ ក្នុងវិស័យសុខាភិបាល។

ក្រុមគាំទ្រ សម្រាប់ការឆ្លើយតប នឹងជំងឺឆ្លងសកល (G4IDR) គឺជាក្រុមទី ២ នៃក្រុមសហប្រតិបត្តិការ ពហុភាគីចំនួន ៣ ស្តីពីការឆ្លើយតប នឹងមេរោគឆ្លងរួមគ្នា ដែលត្រូវបានចាប់ ផ្តើមបន្ទាប់ពីក្រុមទី ១ បានចាប់ផ្តើមកាលពីសប្តាហ៍មុន។

ប្រទេសកូរ៉េខាងត្បួង បានបង្ហាញនូវផែនការ មួយកាលពីដើមខែនេះ ដើម្បីបង្កើតក្រុមដែលគេហៅថា ក្រុមមិត្តនៅក្នុងអង្គការសហប្រជាជាតិ អង្គការសុខភាពពិភពលោក (WHO) និងអង្គការអប់រំវិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការ សហប្រជាជាតិ (យូណេស្កូ) ដែលជាផ្នែកមួយ នៃកិច្ចប្រឹងប្រែងរបស់ខ្លួន ដើម្បីជំរុញការពិភាក្សា ជាសកលបន្ថែមទៀត ស្តីពីការប្រយុទ្ធប្រឆាំង នឹងរោគរាតត្បាត ៕
ដោយ ឈូក បូរ៉ា

To Top