ព័ត៌មានអន្តរជាតិ

ជប៉ុនដកបម្រាម ការប្រកាសអាសន្ន នៅតំបន់ ភាគខាងលិចប្រទេស

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភានេះ បានឲ្យដឹងថា រដ្ឋាភិបាលនៃប្រទេសជប៉ុន បានប្រកាសដកការប្រកាសអាសន្ន នៅក្នុងទីក្រុងចំនួន៣ ដូចជាOsaka, KyotoនិងHyodo ដែលស្ថិតនៅភាគខាងលិចប្រទេស ហើយក្រោយរកឃើញថា ចំនួនឆ្លងបានធ្លាក់ចុះតិចបំផុត។

លោកនាយករដ្ឋមន្ត្រីជប៉ុន បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានថា កម្រិតប្រកាសអាសន្ន ត្រូវបានបញ្ចប់នៅក្នុងទីក្រុងតូក្យូ និងទីក្រុងក្បែរខាងដូចជា ឈីបាទី ក្រុងសៃតាម៉ា និងកាណាហ្គាវ៉ា និងក៏ដូចជាទីក្រុងហុកកៃដូ តាំងតែពីថ្ងៃចន្ទ ដើមសប្តាហ៍មកម្ល៉េះ ក្រោយការត្រួតពិនិត្យ និងវិភាគឡើងវិញ ពីសំណាក់ក្រុមអ្នកជំនាញជាតិ ផ្នែកវិស័យសុខាភិបាល។

រលឹកដែរថា លោកនាយករដ្ឋមន្ត្រីជប៉ុន បានប្រកាសអាសន្នរយៈពេលមួយខែ សម្រាប់ក្រុងតូក្យូ និងក្រុងចំនួន ៦ ផ្សេងទៀតតាំងតែពីថ្ងៃទី ៧ ខែមេសា ប៉ុន្តែបទបញ្ជានេះ ត្រូវបានពង្រីកទៅ ស្ទើរគ្រប់តំបន់ទាំងអស់ នៅទូទាំងប្រទេស នៅថ្ងៃទី ១៦ ខែមេសាហើយនឹងត្រូវបញ្ចប់ទៅ នៅក្នុងថ្ងៃទី៣១ ខែឧសភា៕

ប្រែសម្រួល៖ស៊ុនលី

To Top