ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ ព្រមានពីចំណាត់ការ របស់ចិន ក្នុងការអនុវត្តច្បាប់សន្តិសុខលើទីក្រុងហុងកុង

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណា ល់ ត្រាំ បានព្រមានប្រឆាំងនឹងវិធានការដែលអាចកើតមាន របស់ប្រទេសចិន ដើម្បីណែនាំច្បាប់សន្តិសុខជាតិនៅហុងកុង បន្ទាប់ពីការតវ៉ាគាំទ្រ លទ្ធិប្រជាធិបតេយ្យរបស់ទឹកដី នេះកាលពីឆ្នាំមុន ដែលពេលខ្លះបានក្លាយ ជាអំពើហឹង្សា។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មាន ក្យូដូជប៉ុន បានឲ្យដឹងថា លោក ដូណាល់ ត្រាំ បានប្រាប់អ្នកយកព័ត៌មាន ដោយមិននិយាយលម្អិតថា “ប្រសិនបើវាកើតឡើងយើងនឹងដោះស្រាយបញ្ហា នោះយ៉ាងខ្លាំង” ។

ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួ បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ច្បាប់សន្តិសុខជាតិដែលបង្កើតឡើងជាពិសេសសម្រាប់ ទីក្រុងហុងកុង នឹងត្រូវពិភាក្សានៅក្នុងសម័យប្រជុំសភាប្រចាំឆ្នាំរបស់ប្រទេសចិន ចាប់ពីថ្ងៃសុក្រនេះ។

ប្រព័ន្ធផ្សព្វផ្សាយហុងកុង បានរាយការណ៍ថាច្បាប់ដែលអាច ត្រូវបានជំរុញនៅក្នុងសមាជប្រជាជនជាតិ នឹងចាត់វិធានការខុសច្បាប់ នៃការបែងចែកការបះបោរការជ្រៀតជ្រែកពីបរទេស និងអំពើភេរវកម្មនៅក្នុង ទីក្រុង៕ ដោយ ឈូក បូរ៉ា

To Top