ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក ដកខ្លួនចេញពីសន្ធិសញ្ញាបើកទូលាយជើងមេឃជាមួយនឹងប្រទេស៣៥

បរទេស៖ ប្រធានាធិបតី អាមេរិកលោកដូណាល់ត្រាំ នៅថ្ងៃសុក្រនេះបានប្រកាសសហរដ្ឋអាមេរិក នឹងដកខ្លួនចេញពីសន្ធិសញ្ញា បើកទូលាយជើង Treaty on Open Skiesដែលជាសកម្មភាព ចុងក្រោយដើម្បីឈាន ទៅដល់ធ្វើការបោះបង់ចោល កិច្ចព្រមព្រៀងគ្រប់គ្រងអាវុធ អន្តរជាតិដ៏សំខាន់មួយ ។

ក្នុងពេលដែលកំពុងថ្លែងការណ៍ និងត្រូវបានគេសួរអំពីការ សម្រេចចិត្តដកខ្លួនចេញពីសន្ធិសញ្ញានេះលោកត្រាំ បានប្រាប់អ្នកយកព័ត៌មាន នៅឯសេតវិមានថា ប្រទេសរុស្ស៊ីមិនបានគោរពតាមសន្ធិសញ្ញានេះ ទេដូច្នេះមុនពេលដែលពួកគេ ទទួលស្គាល់យកសន្ធិសញ្ញានេះអាមេរិកគឺបានសម្រេចចិត្តថា នឹងដកខ្លួនចេញទៅហើយ។

គួរឲ្យដឹងដែរថាសន្ធិសញ្ញាដែលបានចូលជាធរមានក្នុងឆ្នាំ ២០០២ អនុញ្ញាតឱ្យរដ្ឋនិងភាគីរបស់ខ្លួនធ្វើការ ហោះហើរហោះយកការណ៍ដោយគ្មានអាវុធលើទឹកដីទាំងមូលរបស់អ្នកដទៃដើម្បីប្រមូលទិន្នន័យស្តីពីកម្លាំងនិងសកម្មភាពយោធាទាំងអស់បាន។

បច្ចុប្បន្នសន្ធិសញ្ញានេះមានការទទួល ស្គាល់និងយល់ព្រមពីសំណាក់ ប្រទេសជាហត្ថលេខីរហូតទៅដល់៣៥ ដែលក្នុងនោះរួមមានទាំងប្រទេស រុស្សីនិងប្រទេសអាមេរិកនិងសមាជិកខ្លះមកពី អង្គការណាតូផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

To Top