ព័ត៌មានអន្តរជាតិ

អេស្ប៉ាញ ត្រូវបានគេមើលឃើញថា ករណីឆ្លង និងស្លាប់ ដោយជំងឺ កូវីដ១៩ ថយចុះ

ម៉ាទ្រីឌ៖ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ថា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឲ្យដឹងកាលពីថ្ងៃសុក្រថា ការកើនឡើងនៃចំនួនអ្នកឆ្លង និងស្លាប់ដោយជំងឺកូវីដ១៩បានថយចុះ ។

ក្នុងអំឡុងពេល២៤ម៉ោង គិតចាប់ពីពាក់កណ្តាលអធ្រាតថ្ងៃពុធ ដល់ពាក់កណ្តាលអធ្រាតថ្ងៃព្រហស្បតិ៍ ពលរដ្ឋចំនួន៥៦នាក់បានបាត់បង់ជីវិត ដោយសារជំងឺកូវីដ១៩ ដែលចំនួននេះច្រើនជាង៤៨នាក់ ដែលបានបញ្ជាក់ ក្នុងរយៈពេល២៤ម៉ោងមុន ដែលនាំឲ្យតួលេខនៃអ្នកស្លាប់ពីជំងឺនេះមានរហូតដល់ ២៨.៦២៨នាក់ ។

សរុបអ្នកស្លាប់ខ្ពស់ជាងថ្ងៃព្រហស្បតិ៍ សរុបមានចំនួន២៧.៩៤០នាក់ ក្នុងនោះរាប់បញ្ចូលអ្នកជំងឺធ្ងន់ធ្ងរជាង៦៣០នាក់ នៅក្រុង Catalonia ដែលមិនបានរាប់បញ្ចូលកាលពីពេលមុន ។

ក្រសួងបានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺថ្មីមានចំនួន៤៤៦នាក់ ធៀបនឹងអ្នកឆ្លងថ្មីមានចំនួន៣៤៤នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅ ដែលនាំឲ្យតួលេខអ្នកឆ្លងជំងឺសរុបមានរហូតដល់២៣៤.៨២៤នាក់៕ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា

To Top