Covid-19

អភិបាលរដ្ឋវ៉ាស៊ិនតោន៖ បើកប្រទេសឡើងវិញ គួរតែពឹងផ្អែកលើ ទិន្នន័យ និងវិទ្យាសាស្ត្រ

បរទេស៖ នៅថ្ងៃសៅរ៍ទី២៣ ខែឧសភានេះ អភិបាលរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានលើកឡើងថា រាល់ការសម្រេចចិត្ត នៃការបើករដ្ឋឡើងវិញ គួរតែត្រូវពិចារណាឡើង ដោយការប្រើប្រាស់ ទិន្នន័យនិងវិទ្យាសាស្ត្រ មិនមែនទៅតាមប្រតិទិន។

ថ្លែងបែបនេះ ក្នុងខណៈដែលទីក្រុងកាន់តែច្រើន ត្រូវបានអនុញ្ញាតិ ឲ្យដំណើរការឡើងវិញ។ លោកJay Inslee បាននិយាយថា ដែរថាពួកយើងស្ថិតនៅក្នុង ដំណើរការដ៏ល្អប្រសើរមួយ ក្នុងការបើកទ្វារដ្ឋវ៉ាស៊ិនតោន ទៅតាមដំណាក់កាល ដោយឡែក១ភាគ៣ នៃរដ្ឋទាំងមូល បានឈានទៅដល់ដំណាក់កាលទី២ ហើយនៃការបើកទ្វារបស់ខ្លួនឡើងវិញ។

សេចក្តីថ្លែងការណ៍នេះដែរ ក៏ត្រូវបានធ្វើឡើង បន្ទាប់ពីក្រសួងសុខាភិបាល នៃរដ្ឋវ៉ាស៊ីនតោន បានប្រកាសថា រដ្ឋចំនួនបួនបន្ថែមទៀត មានសិទ្ធិក្នុងការបន្ត បើកទ្វាទៅកាន់ដំណាក់កាលទី ២ ដែលជាកម្រិតខ្ពស់ នៃការបើកដំណើរការ សេដ្ឋកិច្ចឡើងវិញ ក្រោមផែនការចាប់ផ្តើម ប្រកបដោយសុវត្ថិភាព ដែលមានសរុបចំនួន បួនដំណាក់កាល៕
ប្រែសម្រួល៖ស៊ុនលី

To Top