អាប់ឌីស អាបាបា ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ថា មជ្ឈមណ្ឌលត្រួតពិនិត្យ និងការពារជំងឺប្រចាំ នៅតំបន់អាហ្វ្រិក (Africa CDC)បានឲ្យដឹង កាលពីថ្ងៃអាទិត្យថា ចំនួនអ្នកជំងឺកូវីដ១៩នៅទូទាំងទ្វីបអាហ្វ្រិកបានកើនឡើងដល់១០៣.៩៣៣នាក់ គិតត្រឹមព្រឹកថ្ងៃសៅរ៍ និងដល់១០៧.៤១២នាក់ គិតត្រឹមព្រឹកថ្ងៃអាទិត្យ ។
ទីភ្នាក់ងារត្រួតពិនិត្យ និងការពារជំងឺប្រចាំទ្វីបនេះបានឲ្យដឹងថា វីរុសបានឆ្លងរាលដាល នៅក្នុងប្រទេសចំនួន៥៤នាក់ ហើយមានពលរដ្ឋ ប្រមាណ៤២.៦២៦នាក់ ដែលឆ្លងវីរុស ហើយបានជាសះស្បើយពីជំងឺ គិតត្រឹមព្រឹកថ្ងៃសៅរ៍ ។
ខាង CDC ប្រចាំទ្វីបអាហ្វ្រិក បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នៅទូទំាងទ្វីបអាហ្វ្រិក បានកើនឡើងពី៣.១៨៣នាក់ គិតត្រឹមព្រឹកថ្ងៃសៅរ៍ និងដល់៣.២៤៦នាក់ គិតត្រឹមព្រឹកថ្ងៃអាទិត្យ ។
CDC បានឲ្យដឹងទៀតថា នៅតំបន់អាហ្វ្រិកខាងជើង គឺរងនូវការឆ្លងខ្លាំងក្លានៅទូទាំងតំបន់ ទាំាងអ្នកឆ្លងជំងឺ និងអ្នកស្លាប់ដោយជំងឺកូវីដ១៩ ៕
ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា