ព័ត៌មានអន្តរជាតិ

ជប៉ុន នឹងដកការប្រកាស អាសន្នជំងឺកូវីដ-១៩ ពេញលេញនៅក្រុងតូក្យូ និងហុកកៃដូ

តូក្យូ៖ រដ្ឋមន្រ្តីបានឲ្យដឹងថាប្រទេសជប៉ុន គ្រោងនឹងលើកស្ថានភាព អាសន្នទាំងស្រុង នៅក្នុងតំបន់ទីក្រុងតូក្យូ និងកោះហុកកៃដូ នៅថ្ងៃច័ន្ទនេះ ដោយសារការធ្លាក់ចុះ នៃចំនួនករណីឆ្លងវីរុសថ្មី និងធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធវេជ្ជសាស្ត្រ។

ទីក្រុងតូក្យូ កាណាហ្កាវ៉ា ឈីបា សៃតាម៉ា និងហុកកៃ ដូ គឺជាតំបន់ដែលនៅសល់ ចុងក្រោយស្ថិតនៅក្រោមវិធានការ ក្នុងចំណោមខេត្តទាំង ៤៧ របស់ប្រទេស។

លោក Yasutoshi Nishimura រដ្ឋមន្ត្រីទទួលបន្ទុកការ ឆ្លើយតបបន្ទាន់បានលើកឡើងថា ក្រុមប្រឹក្សាអ្នកជំនាញខាងសុខភាព នឹងជួបប្រជុំគ្នានៅព្រឹកថ្ងៃច័ន្ទ ដើម្បីពិភាក្សាពីការលើក កម្ពស់វិធានការនេះ៕

ដោយ ឈូក បូរ៉ា

To Top