ព័ត៌មានអន្តរជាតិ

លោក ត្រាំ ពាក់ម៉ាស់ជាលើកដំបូង ក្រោយពីអគ្គរដ្ឋអាជ្ញារដ្ឋម្នាក់ ហៅលោកថា ជាក្មេងឈ្លើយ

បរទេស៖ រូបភាពរបស់ លោកដូណាល់ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ពាក់ម៉ាសមុខជាលើកដំបូង ពេលកំពុងបំពេញទស្សនកិច្ច នៅរដ្ឋមីឈីហ្គែន ត្រូវបានគេផ្សព្វផ្សាយ។ នៅក្នុងវីដេអូមួយ ដែលត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន Sky News ប្រធានាធិបតីអាមេរិក អាចត្រូវបានគេមើលឃើញថា ពាក់ម៉ាស់មុខពណ៌ខៀវ របស់កងទ័ពជើងទឹក។

យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា រូបភាពទាំងនោះ ត្រូវបានលេចចេញ បន្ទាប់ពីអគ្គរដ្ឋអាជ្ញារដ្ឋមួយរូប បានហៅលោក ត្រាំ ថាជា“ ក្មេងឈ្លើយ” ដោយសារតែលោក​ បានបដិសេធថា មិនពាក់ម៉ាស់មុខ អំឡុងដំណើរកម្សាន្ត របស់រោងចក្រមួយ ដែលជាកម្មសិទ្ធិ របស់ក្រុមហ៊ុនរថយន្ត Ford ។

ព័ទ្ធជុំវិញ ដោយនាយកប្រតិបត្តិក្រុមហ៊ុន Ford ដែលបានពាក់ម៉ាស់ លោក ដូណាល់ ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា លោកបានពាក់ម៉ាស់នេះ នៅមុនដំណើរទស្សនកិច្ចនេះទៅទៀត។ លោកថា «ខ្ញុំធ្លាប់បានពាក់វាពីមុន។ ខ្ញុំពាក់ម៉ាស់នៅតំបន់ខាងក្រោយ។ ខ្ញុំមិនចង់ផ្តល់ភាពរីករាយ ដល់សារព័ត៌មានទេ នៅពេលបានឃើញវា។

លោក Trump បានទៅមើលរោងចក្រមួយ ដែលជាកម្មសិទ្ធិ របស់ក្រុមហ៊ុន Ford នៅទីក្រុង Ypsilanti រដ្ឋមីឈីហ្គែន ដែលត្រូវបានប្តូរមក ផលិតម៉ាស៊ីនខ្យល់ និងឧបករណ៍ការពារផ្ទាល់ខ្លួន ដើម្បីប្រើក្នុងវិបត្តិជំងឺកូវីដ១៩៕ ប្រែសម្រួលៈ ណៃ តុលា

To Top