ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន ប៊ូអ៊ីង ទទួលកុងត្រា ធ្វើទំនើបកម្ម យន្តហោះ P-8A Poseidon

បរទេស ៖ មន្ទីរបញ្ចកោណ នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានធ្វើការប្រកាសថា ក្រុមហ៊ុនការពារជាតិ ខ្នាតយក្ស របស់សហរដ្ឋអាមេរិក Boeing Co. ទើបទទួលបាន កំណែប្រែកុងត្រា មានទំហំជាទឹកប្រាក់ ២៧,៧លានដុល្លារ សម្រាប់ការគាំទ្រ ដល់យន្តហោះចារកម្ម P-8A Poseidon ។

យោងតាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា កុងត្រា ដែលត្រូវបានប្រកាសឡើង កាលពីថ្ងៃព្រហស្បតិ៍នោះ បានស្នើឲ្យធ្វើទំនើបកម្ម ចំពោះយន្តហោះ P-8A Poseidon របស់ទ័ពជើងទឹក អាមេរិក និងរបស់យោធា អង់គ្លេស និងអូស្ត្រាលី។

គួរបញ្ជាក់ថា ភាគច្រើន នៃការងារធ្វើទំនើបកម្ម លើយន្តហោះ P-8A Poseidon នេះ នឹងត្រូវធ្វើឡើង នៅក្នុងទីក្រុង Seattle ជាមួយនឹងការងារបន្ថែមទៀត នៅក្នុងបរិវេណ របស់ក្រុមហ៊ុនប៊ូអ៊ីងពីរ កន្លែងផ្សេងទៀត នៅសហរដ្ឋអាមេរិក និងនៅមូលដ្ឋានយោធា ក្នុងប្រទេសអ៊ីតាលី ជប៉ុន និងបារ៉ែន ៕
ប្រែសម្រួល៖ប៉ាង កុង

To Top