ព័ត៌មានអន្តរជាតិ

ឥណ្ឌានឹង សាកល្បងផលិតថ្នាំ ដែលផ្សំចេញពីលាមកគោ និងទឹកនោមគោ ដើម្បីព្យាបាលមេរោគកូវីដ១៩

បរទេស៖ ដំណាក់កាលនេះ ត្រូវបានកំណត់ នៅក្នុងរដ្ឋកំណើត របស់នាយករដ្ឋមន្រ្តីឥណ្ឌា លោកណារិនដ្រា ម៉ូឌី ដើម្បីសាកល្បងប្រសិទ្ធភាពនៃថ្នាំដែលបានមកពីផលិតផល សំខាន់ៗចំនួន ៥ ដែលបានដកស្រង់ពីគោក្របី ក្នុងនោះ រួមមាន ទឹកដោះគោ ខ្លាញ់ចម្រាញ់ចេញពីទឹកដោះគោ ប័រចម្រាញ់ពីទឹកដោះគោ អាចម៍គោ និងទឹកនោមគោ ដើម្បីយកមកព្យាបាលជំងឺកូវីដ – ១៩ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Vallabh Kathiria ប្រធានក្រុមហ៊ុន Rashtriya Kamdhenu Aayog បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ការសាកល្បងគ្លីនិកនៃថ្នាំ នឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ ដោយប្រើពិធីសារ ដែលត្រូវបានប្រើដើម្បីសាកល្បង ថ្នាំព្យាបាលរោគ ក្នុងមន្ទីរពេទ្យចំនួន ១០ នៅទូទាំងប្រទេស ដោយចាប់ផ្តើមពីទីក្រុង Rajkot ដែលជាទីក្រុងមួយនៅរដ្ឋ Gujarat ។

ប្រធានដែលជាវេជ្ជបណ្ឌិត ផ្នែកជំងឺបានបញ្ជាក់ថា ប្រសិទ្ធភាពនៃធាតុ ៥ ដែលត្រូវបានគេស្គាល់ថា Panchgavya អាចត្រូវបានរកឃើញនៅក្នុង Ayurveda សម្រាប់ការព្យាបាលជំងឺមួយចំនួន ហើយមានលទ្ធភាពដែលថាថ្នាំនេះ អាចផ្តល់ការព្យាបាលឬព្យាបាល ឱ្យមានប្រសិទ្ធភាព ដើម្បីព្យាបាលមេរោគឆ្លងកូវីដ។

ថ្នាំដែលត្រូវបានផលិតចេញពីធាតុទាំង ៥ ត្រូវបានគេរាយការណ៍ថា មានទំរង់តូចៗហើយសន្មតថា ទទួលទានជាមួយទឹកដោះគោ រឺទឹក៕
ប្រែសម្រួលៈ ណៃ តុលា

To Top