ព័ត៌មានអន្តរជាតិ

ក្រុមជំនួញ អាមេរិកនិងអឺរ៉ុប ជំរុញចិនឲ្យអនុញ្ញាត បុគ្គលិកបរទេសវិល ត្រឡប់ទៅវិញ

បរទេស ៖ ក្រុមជំនួញអាមេរិកនិងអឺរ៉ុប កំពុងតែចរចាជំរុញប្រទេសចិន ឲ្យអនុញ្ញាតឲ្យបុគ្គលិកបរទេស វិលត្រឡប់ចូលទៅចិនវិញ ក្រោយទីក្រុងប៉េកាំង បិទព្រំដែនរបស់ខ្លួន ចាប់តាំងពីចុងខែមីនា ចំពោះអ្នកមិនមែនជាជនជាតិចិន ដើម្បីទប់ស្កាត់ការរាតត្បាត នៃវីរុសកូរ៉ូណា ។

ក្រុមប្រឹក្សាពាណិជ្ជកម្ម ចិន-អង់គ្លេស បាននិយាយថា ក្រសួងការបរទេស របស់ប្រទេសចិន កំពុងតែទំនាក់ទំនងគ្នា ជាមួយស្ថានទូតអង់គ្លេស ដើម្បីអនុវត្តការរៀបចំការធ្វើដំណើរចូល សម្រាប់ជនជាតិអង់គ្លេស ពាក់ព័ន្ធដំណើរទស្សនកិច្ចសំខាន់និងបន្ទាន់ ។

ចំណែកសភាពាណិជ្ជកម្មសហភាពអឺរ៉ុប នាពេលថ្មីៗនេះ បានផ្តល់ឲ្យទីក្រុងប៉េកាំង នូវបញ្ជីឈ្មោះជនជាតិបរទេស ដែលកំពុងស្វះស្វែងរកការ វិលត្រឡប់ទៅប្រទេសចិនវិញ នេះបើយោងតាមសម្តីរបស់លោក Jacob Gunter ជានាយគ្រប់គ្រងគោលនយោបាយ និងទំនាក់ទំនងជាន់ខ្ពស់ របស់សភាអឺរ៉ុប សម្រាប់ប្រទេសចិន៕
ប្រែសម្រួល៖ប៉ាង កុង

To Top