ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើង ដល់ជិត ១៨ម៉ឺននាក់

ប៊ែកឡាំង ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ថា វិទ្យាស្ថាន Robert Koch Institute (RKI) បានប្រកាសឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា អ្នកឆ្លងជំងឺកូវីដ១៩ថ្មី នៅក្នុងប្រទេសអាល្លឺម៉ង់ គិតជាមធ្យមមាន ចំនួន៣៥៣នាក់ក្នុង១ថ្ងៃ នំាឲ្យចំនួនអ្នកឆ្លងជំងឺ កើនឡើងដល់១៧៩.៧១៧នាក់ ។

វិទ្យាស្ថាន RKI បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្នុងប្រទេសអាល្លឺម៉ង់ បានកើនឡើងពី៦២ដល់៨.៤១១នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ជាលទ្ធផលអត្រាមរណភាព មាន៤,៧ភាគរយ ។

វិទ្យាស្ថានដដែលនេះបានឲ្យដឹងថា អ្នកជំងឺដែលបានឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសអាល្លឺម៉ង់ ប្រមាណ១៦.៥០០នាក់ បានជាសះស្បើយពីជំងឺ ដោយក្នុង១ថ្ងៃមានប្រមាណ៤០០នាក់ដល់១៦៣.២០០នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top