ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបកើន ដល់ជាង ១៤ម៉ឺននាក់

តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានបង្ហាញនូវព័ត៌មានថ្មីៗថា គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ អ៊ីរ៉ង់ ត្រូវបានចុះបញ្ជី ដែលមានអ្នកឆ្លងជំងឺកូវិដ១៩ថ្មី ចំនួន២.២៥៨នាក់ ដែលនាំឲ្យតួលេខអ្នកឆ្លងជំងឺសរុប នៅក្នុងប្រទេស បានកើនឡើងដល់ ១៤៣.៨៤៩នាក់ គិតចាប់តាំងពីមានការផ្ទុះជំងឺ កាលពីចុងខែកុម្ភៈ ។

ទន្ទឹមនឹងនេះដែរ អ្នកស្លាប់ថ្មីមានចំនួន៦៣នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹង ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់៧.៦២៧នាក់ ។
លោក Kianush Jahanpur ប្រធានមជ្ឈមណ្ឌលព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៃក្រសួងសុខាភិបាល បានឲ្យដឹងថា សរុបអ្នកជំងឺចំនួន១១២.៩៨៨នាក់ បានជាសះស្បើយពីការឆ្លងជំងឺ ទន្ទឹមនឹងនេះដែរ អ្នកជំងឺចំនួន២.៥៤៣នាក់មានអាការៈធ្ងន់ធ្ងរកំពុងសម្រាកព្យាបាល ។

គាត់បានកត់សម្គាល់ដែរថា កន្លងមកមនុស្សចំនួន៨៧៦.៤៩២នាក់បានធ្វើតេស្ត រកមើលមេរោគបង្កជំងឺកូវីដ១៩ដែលបានអនុវត្តន៍នៅក្នុងប្រទេសអ៊ីរ៉ង់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top