ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល អះអាងថា ទទួលបានលទ្ធផលល្អប្រមាណ ៩០ភាគរយនៅពេល ចាក់បញ្ចូលសេរ៉ូមឈាមដល់អ្នក ជំងឺកូវីដ១៩

យេរ៉ូសាឡឹម៖ ទីភ្នាក់ងារចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល របស់ប្រទេសអ៊ីស្រាអ៊ែល បានបង្ហាញទិន្នន័យ ដែលបានទទួលជោគជ័យក្នុងការ ប្រើប្រាស់សេរ៉ូមឈាមដើម្បីយក ទៅព្យាបាលអ្នកជំងឺកូវីដ១៩ ជាពិសេស មានស្ថានភាពល្អគួរ ឲ្យកត់សម្គាល់ ។

ផ្អែកលើទិន្នន័យ អ្នកជំងឺកម្រិតមធ្យមចំនួន១០នាក់ក្នុងចំណោម១១នាក់ ដែលបានបង្ហាញថា មានអាការៈល្អប្រសើរ បន្ទាប់ពីបានចាក់បញ្ចូលសេរ៉ូមឈាម ក្នុងការព្យាបាលជំងឺ ។
លោកស្រី Magen David Adom ប្រធានក្រុមការងារសម្រាប់សេវាផ្តល់ឈាមជាតិរបស់អ៊ីស្រាអ៊ែល បានលើកឡើងថា “សេរ៉ូមឈាម គប្បីត្រូវបានផ្តល់ដល់អ្នកជំំងឺដែលមានស្ថានភាពកម្រិតមធ្យម និងអាចផ្តល់ក្នុងកម្រិតស្រាល” ។

ទោះបីជាយ៉ាងនេះក្តី បច្ចុប្បន្ននេះ រលកនៃជំងឺកូវីដ៩នៅតែបន្តគ្របដណ្តប់មកលើអ៊ីស្រាអ៊ែល ហើយខាងក្រុមការងារផ្តល់ឈាមជាតិ កំពុងស្វែងរកការចែកចាយសេរ៉ូមឈាម ដែលធ្វើការត្រៀមសម្រាប់រលកថ្មីមួយទៀតដែលនឹងកើតឡើងនារដូវរងាខាងមុខ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top