ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីប្រេស៊ីល ចុះហត្ថលេខលើច្បាប់ បញ្ចេញថវិកាប្រមាណ ១១ពាន់លានដុល្លារ ជួយដល់ទីក្រុង គ្រារងគ្រោះ ដោយជំងឺកូវីដ១៩

ប្រេស៊ីលឡា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ថា យោងតាម Government Gazette បានឲ្យដឹងកាលពី ថ្ងៃព្រហស្បតិ៍ថា លោក Jair Bolsonaro ប្រធានាធិបតីប្រេស៊ីល បានចុះហត្ថលេខាលើច្បាប់មួយស្តីអំពីការផ្តល់ជំនួយហិរញ្ញវត្ថុដល់ បណ្តារដ្ឋដែលរងគ្រោះធ្ងន់ធ្ងរ ដោយជំងឺឆ្លង និងទីក្រុងជាច្រើន ប៉ុន្តែមានអ្នកខ្លះក៏ជំទាស់នឹង ការអនុវត្តន៍ច្បាប់នេះដែរ ។

ជំនួយហិរញ្ញវត្ថុមានទម្រង់ខុសៗគ្នា ក្នុងនោះបូករួមដែលមាន ទឹកប្រាក់៦០ពាន់ reals ស្មើនឹងប្រមាណ១១ពាន់លានដុល្លារ សម្រាប់បណ្តារដ្ឋ និងទីក្រុងជាច្រើនក្នុងការបញ្ជូនដោយផ្ទាល់និងផ្អាកការផ្អាកទូទាត់ បំណុលដល់រដ្ឋាភិបាលកណ្តាល ។

រដ្ឋាភិបាលរបស់លោក Bolsonaro នឹងធ្វើឲ្យការទូទាត់រៀងរាល់៤ខែម្តងដែលមានទំហំដូចគ្នាដល់តំបន់ និងរដ្ឋាភិបាលក្នុងស្រុក ដើម្បីចំណាយលើវិធានការទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ១៩និងការជះឥទ្ធិផលដល់សេដ្ឋកិច្ចនៅក្នុងតំបន់ និងទីក្រុងទាំងនោះ ។

លោកប្រធានាធិបតី ក៏បានជំទាស់ទៅនឹងការវាយតម្លៃ លើប្រាក់ខែសម្រាប់មន្ត្រីវិស័យសាធារណៈ ដែលត្រូវបង្កកប្រាក់ចំណូល របស់ពួកគេរហូតដល់ចុងឆ្នាំ២០២១ ។
ច្បាប់នេះ នឹងត្រូវបញ្ជូនដល់អង្គសមាជវិញ ដែលមានរយៈពេល៣០ថ្ងៃដើម្បីធ្វើការសម្រេចចិត្តថាត្រូវ ធ្វើវិសោធនកម្ម ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top