ព័ត៌មានអន្តរជាតិ

បាតកម្មនៅក្រុង Oakland៖ ភ្នាក់ងារសន្តិសុខ២ ត្រូវបានបាញ់ក្នុងនោះម្នាក់ បាត់បង់ជីវិត

បរទេស៖ គិតត្រឹមយប់ថ្ងៃសុក្រ នៅសហរដ្ឋអាមេរិក CNN បានចេញផ្សាយថា មន្ត្រីសន្តិសុខ២រូប ត្រូវបានគេបាញ់ឲ្យរបួស ក្នុងហេតុការណ៍ប៉ះទង្គិចគ្នា ជាមួយនឹងហ្វូងបាតុករ ដែលកើតចេញ ពីកំហឹងនៃការស្លាប់ របស់លោក George Floyd។

ប្រភពដដែលបាន សរសេរទៀតថា ក្នុងចំណោមនោះ មន្ត្រីម្នាក់ដែលបានទទួលរងរបួសធ្ងន់ បានដាច់ខ្យល់ស្លាប ខណៈដែលហ្វូងបាតុករបានកើនឡើង ទៅដល់ជាង៧៥០០នាក់។ពួកគេបាននាំគ្នាដើរតាមផ្លូវ និងបានបំផ្លិចបំផ្លាញ ទ្រព្យសម្បតិ្តសាធារណៈជាច្រើន។

ក្រុមប៉ូលីសរបស់ទីក្រុង បានបញ្ជាក់ថា នៅក្នុងចំណោមហ្វូងបាតុករ គឺមានក្រុមមនុស្សដែលចូលចិត្ត យកឱកាសបំផ្លាញនិងលួចវត្ថុមានតម្លៃ ចេញពីអគារពាណិជ្ជកម្ម និងតាមផ្សារទំនើបជាដើម ព្រមទាំងខ្លះទៀត ដុតបំផ្លាញ និងវាយប្រហារមកលើក្រុមប៉ូលីស។

រហូតមកដល់ពេលនេះ មានការចាប់ខ្លួន បានជនសង្ស័យជាច្រើននាក់មកហើយ ប៉ុន្តែមិនបានបញ្ជាក់ អត្តសញ្ញាណនៅឡើយនិង កំពុងតែធ្វើការស៊ើបអង្កេតបន្ត ទៅលើករណីនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top