ព័ត៌មានអន្តរជាតិ

បាតុករអាមេរិក ឡោមព័ទ្ធសេតវិមាន មួយយប់មកហើយ

បរទេស៖ CNNទើបនឹងចេញផ្សាយ មុននេះបន្តិចបានបញ្ជាក់ថា ហ្វូងបាតុករដោយសារ ការបាត់បង់ជីវិត បុរសស្បែកខ្មៅ George Floyd ដែលនៅក្នុងទីក្រុង វ៉ាស៊ិនតោននោះ គឺបានប្រឈមមុខគ្នា ជាមួយនឹងក្រុមកម្លាំង ពិសេសអាមេរិក អស់រយៈពេល មួយយប់មកហើយ កាលពីថ្ងៃសុក្រម្សិលមិញ។

ការប៉ះទង្គិចគ្នាអស់រយៈពេល ជាង៥ម៉ោងរហូតដល់យប់ជ្រៅដោយទីតាំងខ្លាំង បាតុករបានវាយបំបែក របាំងដែក របស់ក្រុមភ្នាក់ងារពិសេស និងធ្វើឲ្យក្រុមនេះ របួសជាច្រើននាក់ផងដែរ។

ការប៉ះទង្គិចគ្នា ប៉ុន្តែក្រុមកងកម្លាំងការពារនេះ បានធ្វើការឆ្លើយតបបែបអហិង្សា បានតែម្តងគត់ តាមរយៈការរុញច្រានផងស្រែកផង ហើយនិងប្រើប្រាស់ ឧស្ម័នបង្ហូរទឹកភ្នែកផង។

ការប្រើប្រាស់ហេតុការណ៍ បាត់បង់ជីវិតរបស់លោក George Floyd ក្រុមហ្វូងបាតុករ ក៏បានប្រើប្រាស់ឱកាសនេះ ដើម្បីបង្ហាញពីការមិនចូលចិត្ត ចំពោះលោកប្រធានាធិបតី ដូណាល់ត្រាំ ផងដែរ។

គួរឲ្យដឹងដែរថាបាតុករ ចាប់ផ្តើមប្រមូលផ្តុំគ្នា នៅវេលាម៉ោង១០យប់ និងបន្តប៉ះទង្គិចគ្នា រហូតដល់ម៉ោង៣និង៣០នាទី ទាបភ្លឺថ្ងៃសៅរ៍៕

ប្រែសម្រួល៖ស៊ុនលី

To Top