ព័ត៌មានអន្តរជាតិ

កូវីដ១៩ មិនទាន់ចុះថយផង បាតុករបន្តកើនឡើង ដល់ជាង ៣០ទីក្រុងហើយ នៅអាមេរិក

បរទេស៖ គិតមកត្រឹមថ្ងៃសៅរ៍ទី៣០ ខែឧសភានេះកូវីដ១៩ នៅបន្តវាយប្រហារអាមេរិកខ្លាំង នៅឡើយ ដោយតួលេខសរុប អ្នកបានឆ្លងគឺមានការកើនឡើង ទៅដល់១ ៧៩៥ ៦៣៥នាក់ និងបាត់បង់ជីវិត ដល់ទៅ១០៤ ៥៨១នាក់ យោងតាមការវេបសាយ World Meters ។

ប៉ុន្តែអាមេរិក ក្នុងរយៈពេល៥ថ្ងៃចុងក្រោយនេះ គឺបានជួបទៅនឹងបញ្ហាដ៏លំបាកមួយ បន្ថែមទៀត នៅក្នុងប្រទេស ដោយសារហ្វូងបាតុកររាប់ម៉ឺននាក់ កំពុងបន្តស្រែកតវ៉ា ដោយសន្តិភាពផង និងហិង្សាផង នៅស្ទើរទូទាំងប្រទេស។ ពួកគេទាំងនោះហាក់ដូចជា មិនបានខ្វល់ខ្លាយពី ជំងឺឆ្លងកូវីដ១៩ សោះឡើយ ដោយទីក្រុងខ្លះ មានមនុស្សដល់ទៅរាប់ពាន់នាក់ ជួបជុំប្រមូលផ្តុំគ្នា។

តាមការចេញផ្សាយចុងក្រោយ និងផ្ទាល់ដោយCNN នៅយប់ថ្ងៃសៅរ៍នេះ ហ្វូងបាតុករបានរាលដាល ទៅដល់ទីក្រុង ចំនួនជាង៣០មកហើយ ក្រោយការស្លាប់បាត់ជីវិត របស់បុរសស្បែកខ្មៅ ឈ្មោះGeorge Floydដោយសារការធ្វើបាបពីសំណាក់ ក្រុមប៉ូលីសនៅរដ្ឋMinnesota ហើយហាក់ដូចជា មិនទាន់សញ្ញាថមថយ ដូចគ្នាទៅនឹងកូវីដ១៩ដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top