Covid-19

រដ្ឋមន្ត្រីរបស់តួកគី បញ្ជាក់ថា មានអ្នកឆ្លង ជំងឺកូវីដ១៩ថ្មីជាង ១ពាន់នាក់

អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ថា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឲ្យដឹង កាលពីថ្ងៃសុក្រថា ករណីឆ្លងជំងឺកូវីដ១៩ ជាប្រចាំថ្ងៃ របស់ប្រទេសតួកគី បានកើនឡើង ចំនួន១.១៤១នាក់ ដែលនំាឲ្យចំនួន អ្នកឆ្លងជំងឺសរុប កើនដល់ ១៦២.១២០នាក់ ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល តួកគី Fahrettin Koca បាននិយាយថា ក្នុងរយៈពេល២៤ម៉ោង កន្លងទៅនេះ មានអ្នកស្លាប់បន្ថែមចំនួន២៨នាក់ ដែលនំាឲ្យអ្នកស្លាប់ សរុប៤.៤៨៩នាក់ ។

ផ្ទាំងពាណិជ្ជកម្ម

រដ្ឋមន្ត្រីបានបញ្ជាក់ថា ប្រទេសតួកគី បានធ្វើតេស្តរកមើលវីរុសកូរ៉ូណា ដែលជាលទ្ធផលជាវិជ្ជមាន ចំនួន៣៦.១៥៥នាក់ ដែលនាំឲ្យអ្នកធ្វើតេស្ត សរុបកើនដល់១.៩៦៤.៣៦៤ នាក់ ។

គាត់បានកត់សម្គាល់ថា អ្នកជំងឺប្រមណ ១.៥៩៤នាក់ បានជាសះស្បើយពីជំងឺ ក្នុងរយៈពេល២៤ម៉ោង កន្លងទៅនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×