Covid-19

មីយ៉ាន់ម៉ា អ្នកឆ្លង ជំងឺកូវីដ១៩ថ្មី ១៧នាក់ សរុបឆ្លង មានជាង ២២០នាក់

រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល និងកីឡា បានចេញសេចក្តីប្រកាសមួយ ឲ្យដឹងថា ប្រទេសមីយ៉ាន់ម៉ា ត្រូវបានគេរាយការណ៍មកថា មានករណីឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១៧នាក់ គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ ដែលនាំឲ្យអ្នកឆ្លងជំងឺសរុបកើនឡើង ដល់២២៤នាក់ ។

អ្នកឆ្លងថ្មី ត្រូវបានគេបញ្ជាក់ថា បានធ្វើចត្តាឡីស័ក បន្ទាប់ពីការធ្វើដំណើរមកដល់ របស់ពួកគេ ពីប្រទេសឥណ្ឌា ។

សេចក្តីប្រកាស របស់ក្រសួងបានឲ្យដឹងថា អ្នកជំងឺសរុបចំនួន១៣០នាក់ បានជាសះស្បើយ ពីជំងឺ និងចំនួន៦នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top