ព័ត៌មានអន្តរជាតិ

កងកម្លាំងការពារត្រូវបាន ដាក់ឲ្យប្រតិបត្តិការនៅទីក្រុង វ៉ាស៊ីនតោន ដើម្បីជួយការពារ សេតវិមាន

បរទេស៖ យោងតាមសេចក្តីថ្លែងការណ៍មួយ ពីកងកម្លាំងការជាតិអាមេរិក នៅលើបណ្ដាញសង្គមហ្វែសប៊ុក បានឲ្យដឹងថា កងកម្លាំងការពារ នាពេលថ្មីៗនេះ ត្រូវបានដាក់ឲ្យធ្វើប្រតិបត្តិការ នៅក្នុងទីក្រុងវ៉ាស៊ីនតោន ដើម្បីជួយប៉ូលីសគ្រប់គ្រងបាតុកម្ម នៅជុំវិញសេតវិមាន។ 

នៅទីបំផុត កងកម្លាំងការពារជាតិវ៉ាស៊ីនតោន ហៅកាត់ថា DCNG បានរាយការណ៍ប្រាប់ទៅលោកប្រធានាធិបតី ប៉ុន្តែបានដាក់ឲ្យប្រតិបត្តិការយ៉ាងសកម្ម ទៅតាមទិសដៅរបស់លេខាធិការកងទ័ព នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយកាសែត CGTN នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០។ 

នៅក្នុងសេចក្តីថ្លែងការណ៍ លោកឧត្តមសេនីយ៍ William J. Walker បានមានប្រសាសន៍ដូច្នេះថា “កងកម្លាំង DCNG តែងតែត្រៀមលក្ខណៈជាស្រេច ដើម្បីជួយស្រុកនិងភ្នាក់ងារសហព័ន្ធនានា ការពារជីវិមនុស្សនិងទ្រព្យសម្បត្តិ។ កងកម្លាំង DCNG គឺត្រូវបានហ្វឹកហាត់យ៉ាងពិសេស និងបំពាក់សម្រាប់បេសកកម្មគាំទ្រប៉ូលីសនៅឧទ្យានអាមេរិក ហើយយើងមានមោទនភាពទទួលយកវា”៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top