ព័ត៌មានអន្តរជាតិ

ចិន សម្ដែងការសោកស្ដាយ ដែលអាមេរិក សម្រេចផ្អាកជេីងហោះហេីរ ទ្វេភាគី

ប៉េកាំង៖ ប្រទេសចិន មានការសោកស្តាយចំពោះការ សម្រេចចិត្តរបស់ សហរដ្ឋអាមេរិក ក្នុងការផ្អាកជើងហោះហើរដឹកអ្នកដំណើររបស់ក្រុមហ៊ុន ដឹកជញ្ជូនចិន ទៅនិងមកពីសហរដ្ឋអាមេរិក នេះបើយោងតាមអ្នកនាំ ពាក្យក្រសួងការបរទេសចិន ។

អ្នកនាំពាក្យ Zhao Lijian បានធ្វើការកត់សម្គាល់នៅពេលត្រូវបានស្នើឱ្យធ្វើអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍មួយ ដែលចេញកាលពីថ្ងៃពុធដោយក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិក ដែលបានប្រកាសបញ្ជាឱ្យផ្អាកការហោះហើរ ដឹកអ្នកដំណើររបស់ក្រុមហ៊ុនដឹកជញ្ជូនចិន ទៅនិងមកពីសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី១៦ ខែមិថុនា។

លោក Zhao បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា “យើងសោកស្តាយចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ដែលបានរៀបរាប់ខាងលើ តាមដែលខ្ញុំដឹងរដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន (CAAC) កំពុងធ្វើការតំណាង យ៉ាងម៉ឺងម៉ាត់ជាមួយខាងសហរដ្ឋអាមេរិក” ។

ផ្ទាំងពាណិជ្ជកម្ម

អ្នកនាំពាក្យរូបនេះបានបន្ថែមថា CAAC បានទាក់ទងយ៉ាងជិតស្និទ្ ធជាមួយក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិក លើការរៀបចំជើងហោះហើរ ដោយមានការរីកចម្រើនខ្លះហើយ។

ភាគីចិនបានប្រកាសអំពីការកែសម្រួលគោលនយោបាយ ពាក់ព័ន្ធនានា ដោយសម្តែងក្តីសង្ឃឹមថាភាគីអាមេរិក នឹងមិនបង្កើតឧបសគ្គដល់ កិច្ចប្រឹងប្រែងទ្វេភាគី ដើម្បីដោះស្រាយបញ្ហាឡើយ៕ដោយ ឈូក បូរ៉ា

To Top