បរទេស៖ មន្ត្រីនាំពាក្យ របស់រដ្ឋាភិបាលប្រទេសជប៉ុន លោក Yoshihide Suga នៅថ្ងៃចន្តនេះ បានមានប្រសាសន៍ប្រាប់ថា វាមានសារសំខាន់ខ្លាំងណាស់ ដែលត្រូវរក្សាទុកទម្រង់បច្ចុប្បន្ន របស់ក្រុមប្រទេស នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០។
នៅក្នុងសន្និសីទកាសែតមួយ លោក Yoshihide Suga តាមសេចក្តីរាយការណ៍ បានធ្វើការបញ្ជាក់ពីមាតិការ នៃសេចក្តីរាយការណ៍ របស់ទីភ្នាក់ងារសារព័ត៌មាន ក្យូដូ ដែលនិយាយថា ប្រទេសជប៉ុន បានប្រឆាំងជំទាស់យ៉ាងខ្លាំងក្លា មិនឲ្យប្រទេសកូរ៉េខាងត្បូង ចូលរួមក្នុងកិច្ចប្រជុំលើកក្រោយ។
គួរបញ្ជាក់ថា នៅក្នុងខែឧសភា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើការប្រកាសប្រាប់ថា លោកនឹងធ្វើការពន្យារពេល លើជំនួបកំពូលរបស់ក្រុម G7 និងពង្រីកបញ្ជីឈ្មោះប្រទេស ត្រូវអញ្ជើញចូលរួម ដោយរួមមានទាំង ប្រទេសអូស្ត្រាលី រុស្ស៊ី កូរ៉េខាងត្បូង និងប្រទេសឥណ្ឌា៕ ប្រែសម្រួល៖ប៉ាង កុង