ព័ត៌មានអន្តរជាតិ

សមយុទ្ធប្រឆាំង នាវាមុជទឹកណាតូ កំពុងប្រព្រឹត្តទៅ នៅសមុទ្រអាត្លង់ ទិកខាងជើង

បរទេស៖ សហរដ្ឋអាមេរិក និងសម្ពន្ធមិត្តណាតូចំនួន៥ ប្រទេសទៀត នាពេលថ្មីៗនេះ បានចាប់ផ្តើមសមយុទ្ធសង្គ្រាម ប្រឆាំងនាវាមុជទឹកចំនួន រយៈពេល១២ថ្ងៃ នៅមហាសមុទ្រអាត្លង់ទិកខាងជើង នៅថ្ងៃចន្ទសប្ដាហ៍នេះ នេះបើតាមសេចក្តីរាយការណ៍មួយ ពីកងទ័ពជើងទឹកសហរដ្ឋអាមេរិក។

ដោយមានឈ្មោះថា សមយុទ្ធប្រចាំឆ្នាំនៅក្បែរ តំបន់ឆ្នេរនៃប្រទេសអ៊ីស្លង់នេះ គឺត្រូវបានគេរចនាបង្កើតឡើង ដើម្បីលើកកម្ពស់សមត្ថភាព អន្តរប្រតិបត្តិការរបស់នាវា មុជទឹកនិងនាវាលើផ្ទៃទឹករបស់ សម្ពន្ធមិត្ត និងរួមបញ្ចូលទាំងការប្រមាញ់ ប្រចាំថ្ងៃ និងសមយុទ្ធប្រមាញ់នាវាមុជទឹក។

យោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា កងទ័ពជើងទឹកនៃប្រទេសកាណាដា បារាំង អាល្លឺម៉ង់ ន័វេស និងសហរដ្ឋអាមេរិក បានចូលរួមនៅក្នុងសមយុទ្ធនេះ ហើយប្រទេសអ៊ីស្លង់ បើទោះជាមិនបានចូលរួមក៏ដោយ ក៏បានផ្តល់ឲ្យនូវការគាំទ្រផ្នែកការដឹកជញ្ជូន និងធ្វើតួនាទីជាប្រទេសម្ចាស់ ផ្ទះសមយុទ្ធ៕ ប្រែសម្រួល៖ប៉ាងកុង

To Top