ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល របស់ប្រទេសវៀតណាមបានឲ្យដឹងថា ប្រទេសវៀតណាម ត្រូវបានគេរាយការណ៍ថា មានករណីថ្មីនៃអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១២នាក់ ដែលកើតចេញក្នុង សហគមន៍កាលពីថ្ងៃពុធ ក្នុងនោះបូករួមទាំងមនុស្សម្នាក់ នៅរដ្ឋធានីហាណូយផងដែរ ដែលនាំឲ្យតួលេខសរុប នៃអ្នកឆ្លងជំងឺបានកើនឡើងដល់ ៤៥០នាក់ ។
ក្រសួងបានឲ្យដឹងថា ៨នាក់ក្នុងចំណោមករណីថ្មី គឺនៅក្រុង Da Nang ភាគកណ្តាលប្រទេសវៀតណាម ដែលជាចំនួនឆ្លងនៅក្នុង សហគមន៍ដែលមានកូវីដ១៩ ត្រូវបានគេរាយការណ៍ឲ្យ ដឹងចាប់តាំងពីថ្ងៃទី២៥ ខែកក្កដា ។ ក្នុងចំណោមពួកគេទាំងនោះ ៤នាក់ជាអ្នកជំងឺដែលនៅមន្ទីរពេទ្យ ក្នុងក្រុង Da Nang និង៤នាក់ផ្សេងទៀតជា អ្នកឆ្លងដែលមានភាពជិតស្និទ្ធ ជាមួយអ្នកជំងឺក្នុងមន្ទីរពេទ្យនៅក្រុងនោះ ។
ក្រៅពីក្រុងហាណូយ ក្រុង ហូជីមិញ ដែលស្ថិតនៅភាគខាងត្បូងប្រទេសវិញ ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីចំនួន២ ដែលជាពលរដ្ឋអាមេរិកំាង អាយុ ៥៧ឆ្នាំម្នាក់ ដែលបានទទួលការ ព្យាបាលនៅមន្ទីរពេទ្យ នៅក្នុងក្រុង Da Nang និងស្ត្រីវ័យ៤៦ឆ្នាំម្នាក់ ដែលជាអ្នកមើលថែទាំអ្នកជំងឺរូបនេះ ទន្ទឹមនឹងនេះដែរ នៅខេត្តតំបន់ខ្ពស់រាប Dak Lakវិញ ត្រូវបានគេរាយការណ៍មកថា មាន១ករណីដែលជាស្ត្រីអាយុ ២១ឆ្នាំ ជាអ្នកស្ម័គ្រចិត្តបម្រើការងារ នៅមន្ទីរពេទ្យក្នុងក្រុង Da Nang ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា