ព័ត៌មានអន្តរជាតិ

មន្ត្រីសហភាពអារ៉ាប់រួមប្រាប់ តួកគីឲ្យឈប់ជ្រៀតជ្រែកក្នុងកិច្ចការ អារ៉ាប់ជុំវិញរឿងលីប៊ី

បរទេស៖រដ្ឋមន្ត្រីការបរទេសសហភាពអារ៉ាប់រួម ដែលទទួលបន្ទុកកិច្ចការបរទេស នៅថ្ងៃសៅរ៍សប្ដាហ៍នេះ បាននិយាយថា ប្រទេសតួកគីគួរតែឈប់ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងអារ៉ាប់ ដោយធ្វើការរិះគន់ សេចក្តីថ្លែងការណ៍មួយ ស្តីពីប្រទេសលីប៊ី ដែលធ្វើឡើងដោយរដ្ឋមន្ត្រីការពារ ជាតិរបស់ប្រទេសតួកគី។

ប្រព័ន្ធផ្សព្វផ្សាយតួកគី នាពេលថ្មីៗនេះ បានរាយការណ៍ថា រដ្ឋមន្ត្រីតួកគី បានធ្វើសេចក្តីថ្លែងការណ៍រិះគន់ដល់សកម្មភាពសហភាពអារ៉ាប់រួមជុំវិញរឿងប្រទេសលីប៊ី។
សហភាពអារ៉ាប់រួម ព្រមទាំងប្រទេស អេហ្ស៊ីបនិងរុស្ស៊ី គាំទ្រដល់មេបញ្ជាការលីប៊ីភាគខាងកើត គឺលោក Khalifa Haftar ដែលមានកងកម្លាំងកំពុងតែប្រយុទ្ធ នឹងកងកម្លាំងរបស់រដ្ឋាភិបាលអន្តរជាតិទទួលស្គាល់ ក្នុងទីក្រុងទ្រីប៉ូលី។ តួកគីបានបង្កើនការគាំទ្រដល់រដ្ឋបាភិបាលទីក្រុងទី្រប៉ូលី។

រដ្ឋមន្ត្រីការបរទេសសហភាពអារ៉ាប់រួម លោក Anwar Gargash បានសរសេរលើបណ្ដាញសង្គមធ្វីតធើដូច្នេះថា “ចំណងមិត្តភាពមិន គ្រប់គ្រងដោយការគម្រាមកំហែង ហើយក៏គ្មានកន្លែងសម្រាប់ការក្លែងបន្លំរបស់អាណានិគម ក្នុងយុគសម័យនេះនោះទេ”៕ ប្រែសម្រួល៖ប៉ាង កុង

To Top
×