មូស្គូ៖ ការិយាល័យសារព័ត៌មាន អឺរ៉ុបរបស់អង្គការសុខភាពពិភពលោក បានប្រាប់សារព័ត៌មាន Sputnik ថា អង្គការសុខភាព ពិភពលោក (WHO) កំពុងតែទន្ទឹង រងចាំពិនិត្យឡើងវិញនូវព័ត៌មានលម្អិត នៃការសាកល្បងវ៉ាក់សាំង ដែលត្រូវបានចុះបញ្ជីថ្មី របស់ប្រទេសរុស្ស៊ី ប្រឆាំងនឹង មេរោគកូវីដ១៩។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា នៅព្រឹកថ្ងៃដដែលនេះក្រសួង សុខាភិបាលរុស្ស៊ីបានចុះបញ្ជី វ៉ាក់សាំងការពារមេរោគឆ្លងដំបូង គេនៅលើពិភពលោក ។ វាត្រូវបានបង្កើតរួមគ្នា ដោយវិទ្យាស្ថាន ស្រាវជ្រាវ Gamaleya និងក្រសួងការពារជាតិរុស្ស៊ី។
អង្គការសុខភាព ពិភពលោកបានដឹងថា វ៉ាក់សាំងប្រឆាំងនឹងមេរោគកូវីដ១៩ ត្រូវបានចុះបញ្ជីក្នុងបញ្ជីឈ្មោះឱសថជាតិ របស់សហព័ន្ធរុស្ស៊ី។ អង្គការសុខភាពពិភពលោក មានទំនាក់ទំនងជាមួយអ្នកវិទ្យាសាស្ត្រ និងអាជ្ញាធររុស្ស៊ីហើយទន្ទឹង រងចាំពិនិត្យឡើងវិញ នូវព័ត៌មានលម្អិត នៃការសាកល្បងនេះ” ។
អង្គការសុខភាពឈានមុខគេ បានស្វាគមន៍រាល់ការជឿនលឿន នៃការស្រាវជ្រាវវ៉ាក់សាំងប្រឆាំង នឹងមេរោគកូវីដ ១៩នេះ ហើយបានកត់សម្គាល់ថា ការពន្លឿនការអភិវឌ្ឍ គួរតែត្រូវបានធ្វើឡើងស្រប តាមដំណើរការដែលបានបង្កើតឡើង ដើម្បីធានាសុវត្ថិភាព៕
ប្រែសម្រួលៈ ណៃ តុលា