ព័ត៌មានអន្តរជាតិ

WHO កំពុងតែទន្ទឹង រង់ចាំពិនិត្យឡើងវិញ ព័ត៌មានលម្អិត នៃការសាកល្បង វ៉ាក់សាំងប្រឆាំង នឹងមេរោគកូវីដ១៩ ដែលបានចុះបញ្ជីថ្មី របស់ប្រទេសរុស្ស៊ី

មូស្គូ៖ ការិយាល័យសារព័ត៌មាន អឺរ៉ុបរបស់អង្គការសុខភាពពិភពលោក បានប្រាប់សារព័ត៌មាន Sputnik ថា អង្គការសុខភាព ពិភពលោក (WHO) កំពុងតែទន្ទឹង រងចាំពិនិត្យឡើងវិញនូវព័ត៌មានលម្អិត នៃការសាកល្បងវ៉ាក់សាំង ដែលត្រូវបានចុះបញ្ជីថ្មី របស់ប្រទេសរុស្ស៊ី ប្រឆាំងនឹង មេរោគកូវីដ១៩។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា នៅព្រឹកថ្ងៃដដែលនេះក្រសួង សុខាភិបាលរុស្ស៊ីបានចុះបញ្ជី វ៉ាក់សាំងការពារមេរោគឆ្លងដំបូង គេនៅលើពិភពលោក ។ វាត្រូវបានបង្កើតរួមគ្នា ដោយវិទ្យាស្ថាន ស្រាវជ្រាវ Gamaleya និងក្រសួងការពារជាតិរុស្ស៊ី។

អង្គការសុខភាព ពិភពលោកបានដឹងថា វ៉ាក់សាំងប្រឆាំងនឹងមេរោគកូវីដ១៩ ត្រូវបានចុះបញ្ជីក្នុងបញ្ជីឈ្មោះឱសថជាតិ របស់សហព័ន្ធរុស្ស៊ី។ អង្គការសុខភាពពិភពលោក មានទំនាក់ទំនងជាមួយអ្នកវិទ្យាសាស្ត្រ និងអាជ្ញាធររុស្ស៊ីហើយទន្ទឹង រងចាំពិនិត្យឡើងវិញ នូវព័ត៌មានលម្អិត នៃការសាកល្បងនេះ” ។

អង្គការសុខភាពឈានមុខគេ បានស្វាគមន៍រាល់ការជឿនលឿន នៃការស្រាវជ្រាវវ៉ាក់សាំងប្រឆាំង នឹងមេរោគកូវីដ ១៩នេះ ហើយបានកត់សម្គាល់ថា ការពន្លឿនការអភិវឌ្ឍ គួរតែត្រូវបានធ្វើឡើងស្រប តាមដំណើរការដែលបានបង្កើតឡើង ដើម្បីធានាសុវត្ថិភាព៕

ប្រែសម្រួលៈ ណៃ តុលា

To Top
×